លោកឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គរងនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាគណៈអធិបតីក្នុងពិធីតែងតាំងមុខតំណែង នាយប៉ុស្ដិ៍នគបាល អន្ដោប្រវេសន៍ ច្រកទ្វាព្រំដែន អន្ដរជាតិព្រៃវល្លិ៍ ។
ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៤ នាសាលាប្រជុំច្រកទ្វា អន្ដរជាតិព្រៃវល្លិ៍ ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ លោកវីរៈសេនីយ៍ឯក ត្រូវបានតំណែងជានាយប៉ុស្ដិ៍ នគបាលច្រកទ្វាព្រំដែន ព្រៃវល្លិ៍ ។ គួរបញ្ជាក់ផងដែរថា៖ លោក វីរៈសេនីយ៍ឯក កាន់តំណែងជានាយប៉ុស្ដិ៍ចាប់តាំងពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១១ រហូតមកដល់ថ្ងៃ ដែលលោកត្រូវបានប្រកាសតែងតាំងជានាយប៉ុស្ដិ៍នគរបាល ច្រកទ្វាព្រំដែនអន្ដរជាតិ ព្រៃវល្លិ៍ ដដែលវីញហើយ លោកបានកសាងសមិទ្ធិផល ដូចជាៈ អាគារមួយខ្នងទៀត ដែលមាន ៦បន្ទប់ កំពុងសាងសង់ ដែលជាជំនួយរបស់ សាធារណៈសង្គមនិយមវៀតណាម ជួយឧបត្ថម្ភ គិតជាប្រាក់ ១០,០០០$ សហរដ្ឋអាមេរិក ទាំងក្នុង ទាំងក្រៅអង្គភាព ជួយដល់ ជន ក្រីក្រ ចាស់ជរាគ្មានទីពឹង ការសាមគ្គីផ្ទៃក្នុង ការៀបចំបែបបទធ្វើអោយ ភ្ញៀវជាតិ អន្ដរជាតិ ចេញចូលមិនមានការរាំងស្ទះ។ ជាពិសេសទៅទៀត លោក ប៉ាង ឡេង តែងតែផ្ដល់អនុសាសន៍ ជាច្រើនដល់មន្ដ្រីក្រោមឱវាទ អោយចេះធ្វើអំពើល្អ ចេះស្រឡាញ់ រាប់អានដល់ប្រជាពលរដ្ឋ និងប្រទេសជិតខាង ជាដៃគូ ។ល។
មិនមែនតែប៉ុណ្ណោះទេ ហើយលោកគឺ ប្រធានក្រុមការងារចុះជួយដល់ឃុំ សំឡី ក្នុង ស្រុកកំព់ងរោទិ៍ ខេត្ត ស្វាយរៀង ។






































