ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ហេ​ដ្ឋា​រចនាសម្ព័ន ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្ទោង​

0

​កំពង់ធំ​= បើ​គិត​មកដល់​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ ជំនន់​ទឹកភ្លៀង​បានធ្វើអោយ​ភូមិសាស្ត្រ​ឃុំ​ចំនួន​៤​នៅក្នុង​ស្រុក​ស្ទោង​រង​ការលិចលង់​ដោយសារ​ទឹកជំនន់​ទឺ​ក​ភ្លៀង ប៉ះពាល​ដល់ ឃុំ​បន្ទាយ​ស្ទោង ឃុំ​រុងរឿង ឃុំ​ទ្រា ឃុំ​ត្បែង​និង​ឃុំ​កំពង់​ចិន​ជើង បណ្តាល​ឲ្យ​លិចលង់ ផ្លូវលំ ទីធ្លា​សាលារៀន ផ្ទះសំបែង អស់​មួយចំនួនធំ​និង បាន​ជន់​កំណាត់​ផ្លូវជាតិ​លេខ​០៦​ជាង ៣០០​ម៉ែត្រ​។​
លោក សៀង​ម៉ាប់ អភិបាលរង​ស្រុក​ស្ទោង បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​អោយដឹងថា​!​បន្ទាប់ពី មាន​ភ្លៀង​ធ្លាក់​ផ្ទួនៗ​គ្នា​ចំនួន​បួន​ថ្ងៃ រួចមក ធ្វើអោយមាន​ជំនន់​ទឹកភ្លៀង លិច​កំណាត់ ផ្លូវលំ សាលារៀន ផ្ទះ​ប្រជាពលរដ្ឋ និង ជន់​លិច​សាលារៀន​វិទ្យាល័យ​រស្មី​សោ​ភ័​ណ្ឌ ព្រម​កំណាត់​ផ្លូវជាតិ​លេខ​០៦ ក្បែរ​ទីប្រជុំជន​ស្រុក​ស្តោ​ង រហូតមកដល់​រសៀល​ថ្ងៃទី​០១​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​ទឹកជំនន់​នៅ​បន្ត​ឡើង​ជាង​១​តឹក​ទៀត ដូច្នេះ​យើង​មាន​វិធានការ ចំនួន​២​ដើម្បី​បញ្ចៀស​ការគ្រោះថ្នាក់​ជា យថាហេតុ ទី​១ បិត​មិនអោយ​រថយន្ដ​ធំ​ធ្វើ​ចរាចរណ៍​ចូល​ទីរួមស្រុក​ស្ទោង ទី​២ គឺ គឺ​ដាក់​ផ្លាក​ចរាចរណ៍​ត្រង់​កន្លែង​ទឹក​លិច ដើម្បីអោយ​អ្នក​កំពុង​ធ្វើ​ចរាចរណ៍​បានដឹង ពី​ចំងាយ ទាំង​រថយន្ដ​តូច ធំ បាន​បន្ថយល្បឿន​និង​ម្យ៉ាងទៀត ជៀសវាង​ការ សាចទឹក លើ​អ្នក​ឈប់ លាង​ម៉ូតូ​និង​រថយន្ដ ផងដែរ​។​
លោក ព្រឹម​រដ្ឋា អភិបាលស្រុក​ស្ទោង បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​ថាបើ គិត​មកដល់​ថ្ងៃ​ទ​០១​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​ទឹកជំនន់ បាន​ហូរ​រាជ​ចេញ ពី​ស្ទឹង​ស្ទោង បូក​និង​ទឹកភ្លៀង​បន្ថែម​ផង​នោះ បណ្តាល​លិចលង់ ឃុំ​ចំនួន​៥​ក្នុងចំណោម​ឃុំ ទាំង​១៣ ក្នុងស្រុក​ស្ទោង បាន​បណ្តាល​លិច​ស្រូវវស្សា​ចំនួន​៥២២៥​ហិតា លិច​ផ្លូវលំ​គ្រួស​ក្រហម ចំនួន​៦​ខ្សែ ដាច់​ផ្លូវលំ ចំងាយ​៥១​មែត្រ លិច​វត្ត​អារាម​ចំនួន​៨ លិច​អណ្តូងទឹក​ចំនួន​១៩ លិច​បង្គន់​អនាម័យ ចំនួន​១២៧ លិច​សាលារៀន​ចំនួន​៨ ក្នុងនោះ​មាន បឋមសិក្សា និង​វិទ្យាល័យ ព្រមទាំង​លិច​ផ្លូវជាតិ​លេខ​០៦​ចំនួន​ជាង​៣០០​ម៉ែត្រ​នៅក្នុង​ឃុំ កំពង់​ចិន​ជើង​។​
លោក​បាន​បន្តថា​បញ្ហា​ទឹកជំនន់​នេះ អាជ្ញាធរ​ស្រុក​បាន​រាយការណ៍​ជូន ឯកឧត្តម​សុខ​លូ អភិបាលខេត្ត​និង​គណៈកម្មាធិការ​គ្រោះមហន្តរាយ​រួចហើយ រងចាំ​ជួយសង្គ្រោះ​ដល់​បងប្អូន​ដែល​កំពុង​លិចលង់ តែ​ពេលណា​នោះ លោក​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ៕​ប៊ុន រិទ្ធី