បុរសម្នាក់ផឹកស្រាស្រវឹង បាត់បង់ស្មារតី ដើរវង្វែងធ្លាក់ទឹកលង់ស្លាប់ ដោយខ្លួនឯង

0

កំពង់ធំ =កាលពីវេលាម៉ោង០៥និង១០នាទី ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ប្រជាពលរដ្នបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែកទឹកស្ទឹងតាំងក្រសាំងបង្កអោយមានការភ្ញាក់ផ្អើល នៅកន្លែងកើតហេតុ ក្នុងភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ នុត ពៅ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ វាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានបាត់ខ្លួនកាលពីវេលាម៉ោង១២អាត្រាតថ្ងៃទី ៣០សីហា ២០១៧ មូលហេតុផឹកស្រាស្រវឹង បាត់បង់ស្មារតី ដើរវង្វែងធ្លាក់ទឹកស្លាប់ ដោយខ្លួនឯង ក្រោយពីសមត្ថកិច្ច ធ្វើកំណត់ហេតុ និងធ្វើកុសលវិច្ច័យរួច ពុំមានស្លាកស្នាមអ្វីនៅលើខ្លួនសាកសពនោះទេទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយ លង់ទឹកប្រាកដមែន រួចប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុន រិទ្ធី