លទ្ធផល​នៃ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្តកំពង់ធំ

0

កំពង់ធំ​= បក្ខជន បក្ខ​នារី ដែល​បានដាក់​ពាក្យ​ក្នុងសម័យ​ប្រឡង ថ្ងៃទី ២១ ខែសីហា​ឆ្នាំ ២០១៧ ត្រូវបាន​បិត​ប្រកាស ជា​សា​ធារ​ណះ នូវ លទ្ធផល​ប្រឡង​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ​២០១៧​នេះ ដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង​ធំ់ បាន​អ​ញ្ចើ​ញ​ជា​អធិប​តិ​យ​ភាព​ក្នុង​ពិធី​បើក​កញ្ចប់ ប្រកាស​លទ្ធផល​នេះ នៅ​សាលា អនុវិទ្យាល័យ ហ៊ុន សែន ប​ល្ល័​ង្គ ខេត្តកំពង់ធំ ។​
បេក្ខជន​និង​បក្ខ​នារី ក្នុង​បញ្ជី​សរុប ៤២៣៨​នាក់​ស្រី ២២២៩​នាក់ , បេក្ខជន​មក​ប្រឡង​សរុប ៤១៨២​នាក់​ស្រី​២១៩៤​នាក់​, បេក្ខជន​និង​បក្ខ​នារី​ប្រឡង​ជាប់​សរុប ៣០៣១​នាក់ ត្រូវជា​៧២,៤៨ ភាគរយ នៃ​បេក្ខជន​មក​ប្រឡង​ស្រី​១៦២៩​នាក់ ក្នុងនោះ​និទ្ទេស​%A សរុប​៩​នាក់​ស្រី​៥​នាក់ , និទ្ទេស B សរុប​៦៥​នាក់​ស្រី​៣១​នាក់ , និទ្ទេស C សរុប​១៨០​នាក់​ស្រី​៩៣​នាក់​, និទ្ទេស​D. សរុប​៤៥៥​នាក់​ស្រី​២៣០​នាក់​, និទ្ទេស E សរុប​២៣២២​នាក់ ស្រី​១២៧០​នាក់​។​
និទ្ទេស​A​ទាំង​៩​គឺ ១-​ប៊ុនលី ទិ​បោ ប្រុស មកពី​វិទ្យាល័យ ហ៊ុនសែន​ប​ល្ល័​ង្គ ២- ងួន គឹម​ស៊ា​ង ប្រុស​មកពី​វិទ្យាល័យ ហ៊ុនសែន​ប​ល្ល័​ង្គ ៣- ចេង សេង​ថៃ ប្រុស មកពី​វិទ្យាល័យ ហ៊ុនសែន​ប​ល្ល័​ង្គ ៤-​ឆិល សុ​ី​វ​មី ស្រី មកពី​វិទ្យាល័យ កំពង់ធំ ៥- ឆេង​គា សៀកឡេង ប្រុស​មកពី​វិទ្យាល័យ កំពង់ធំ ៦- រស់ សុជាតា ស្រី មកពី​វិទ្យាល័យ កំពង់ធំ ៧- សាន ស្រីមុំ ស្រី​មកពី​វិទ្យាល័យ កំពង់ធំ ៨- អឿន នី​កា ស្រី មកពី​វិទ្យាល័យ ជាស៊ីម កំពង់ថ្ម ៩- ជា សុភ​ស្ត ស្រី​មកពី​វិទ្យាល័យ​កំពង់​ឈើទាល​៕ ប៊ុន រិទ្ធី​