បន្ទាយមានជ័យៈ សង្ស័យមានជំលោះច្រើនពេកគ្រឿងចក្រជាប្រភេទត្រាក់ទ័ររបស់ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ដែលទទួលបានសិទ្ធលើដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល នីចំនុចភូមិធ្លោក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលធ្លាប់មានជំលោះជាមួយពលរដ្ឋត្រូវបានគេលួច
ដុត ឆេះខ្ទិចអស់ចំនួន៦គ្រឿកាលពីកណ្តាលអធ្រាតថ្ងៃទី១៥ មិថុនា ២០១៤ ។
អធិការស្រុកថ្មពួកបានអោយដឹងថា កាលពីយប់កើតហេតុខាងលើត្រាក់ទ័ររបស់ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ចំនួន៦គ្រឿង ត្រូវបានជនមិនស្គាល់មុខលួចដុតបណ្តាលអោយឆេះខ្ទិស ដោយពុំដឹងរឿង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែចុះស្រាវជ្រាវលើករណីនេះ ។ លោកបានបន្តអោយដឹងទៀតថា តាមព័ត៍មានដែលទទួលបានពីមេប៉ុស្តិ៍ឃុំបន្ទាយឆ្មារបានរាយការណ៍ថា បន្ទាប់ពីអ្នកបើកត្រាក់ទ័រទាំង៦បាន ឈប់ពីការភ្ជួររាស់ដីហើយក៏បានយកត្រាក់ទ័រមកតំរៀបគ្នាជាជួរដូចរាល់ដងដែលពួកគេទាំង៦នាក់មិនបាននៅយាមត្រាក់ទ័រនោះទេ គឺមានកម្មករក្រុមហ៊ុនចំនួន២នាក់ជាអ្នកចាំយាមជារៀងរាល់យប់ ស្រាប់តែនៅម៉ោង១២ យប់ក៏មានមនុស្សបីបួននាក់ប្រដាប់ដោយពូថៅ បានទៅគំរាមអ្នកទាំង២នោះក៏បានរត់គេចខ្លួនហើយក្រោយមកក៏មានការឆេះត្រាក់ទ័រទាំង៦នោះតែម្តង ។ សូមបញ្ចាក់ថា ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល តែងមានទំនាស់ជាមួយពលរដ្ឋទៅលើដីដែលខ្លួនបានទទួលសិទ្ធពីរដ្ឋាភិបាល រហូតដល់មានការផ្ទុះហឹង្សាពីសំណាក់ពលរដ្ឋដុតរោងរបស់ក្រុមហ៊ុន ដែលពួកគាត់ចោតថា បានសង់នៅលើដីពួកគាត់មិនថែមតែប៉ុណ្ណោះ ពេលដែលគណៈកម្មការខេត្តចុះដោះស្រាយទំនាស់ដីធ្លីរវាងក្រុមហ៊ុន និងពលរដ្ឋនេះ ក៏ត្រូវបានក្រុមប្រជាពលរដ្ឋប្រើហឹង្សា វាយទៅលើអភិបាលរងស្រុកថ្មពួកម្នាក់ ក្រោយមកក៏មានការសម្របសម្រួលដោះស្រាយរហូតស្ងប់ស្ងាត់មកដល់ពេលនេះ ។ អ្វីដែលសមត្ថកិច្ចកំពុងតែសង្ស័យ លើករណីដុតត្រាក់ទ័រនេះ ទៅលើករណីម្យ៉ាងដែលកន្លងមកក្រុមហ៊ុន ធ្លាប់បានតាមទាន់ចាប់អ្នកលួចបូមប្រេងគ្រឿងចក្រ យកទៅលក់ បញ្ជូនទៅតុលាការឃុំខ្លួន ។