ពលករ​ចំនួន​១៨៣​នាក់​ស្រី​៦៧​នាក់​ត្រូវបាន​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​យក​មក​ពី​ប្រទេស​ថៃ​វិល​ទៅដល់ ស្រុកកំណើត​វិញ​ហើយ​

​កំពង់ឆ្នាំង ៖ ក្រោយពី​ទទួលបាន​ការណែនាំ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​ការដឹកនាំ​និង​បញ្ជា​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន គណៈបញ្ជាការ​ឯកភាព​ខេត្ត​និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ព្រឹក​ថ្ងៃទី​១៥

មិថុនា ២០១៤​នេះ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​ឯកឧត្តម សៀក គឹម​លៀង អភិបាលរង​ខេត្ត រួម​ដំណើរ​ដោយ​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ ​មន្ត្រី​សាលាខេត្ត​ ​និង​ ​មន្ត្រី​មន្ទីរ​សាធារណៈការ​ខេត្ត​បាន​នាំ​យក​រថយន្ត​ទៅ​ដឹក​ពលករ​ខ្មែរ ចំនួន​១៨៣​នាក់​ក្នុងនោះ​មាន​ស្រី​៦៧​នាក់ ត្រឡប់មក​ពី​ព្រុំដែន​កម្ពុជា ថៃ ក្រុង​ប៉ោយប៉ែត យក​ទៅ​ដល់​លំនៅដ្ឋាន​រៀងខ្លួនៗ​វិញ​នៅ​តាម​ក្រុង​. ស្រុក  ក្នុង​ខេត្ត​កំពង់ឆ្នាំង ដោយ​សុវត្ថិភាព ។​
​    ​នៅ​រសៀល​ថៃ្ង​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៤​ពេល​ដែល​ពលករ​ចំនួន​១៥២​នាក់​ស្រី​៥០​នាក់​មក​ដល់​ទីក្រុង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ការជូន​ដំណើរ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម សៀក ម​លៀង លោក​កែវ​ពៅ​និង​លោក លៀង ជុំ​សុបិន្ត ត្រូវបាន​ការយកចិត្ត​ទុកដាក់​និង​ដឹកនាំ​ទទួល​ដោយ ឯកឧត្តម អ៊ុន សំអុល ប្រធាន​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពង់ឆ្នាំង លោក​ប្រាក់ សោ​ភ័ណ្ឌនា យក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​សមាជិក​សមាជិក​សាខា​កាកបាទក្រហម​ខេត្ត សហភាព​សហព័ន្ធ​យុវជន​ខេត្ត យុវជន​កាកបាទក្រហម​ខេត្ត និង​មន្ត្រី​តំណាង​ក្រុង​ស្រុក​និមួយៗ​រង់ចាំ​ទទួល​ពលករ​របស់​ខ្លួន​ទៅ​លំនៅដ្ឋាន​វិញ​។​នៅ​ល្ងាច​នោះ​ដែរ​កញ្ញា ចាន់ ម៉ូ​ល្លី​នា យិ​ការង​សាខា​កាកបាទក្រហ​ម​ខេត្ត បានអោយដឹងថា​៖ មុន​ពេល​ករវិល​ទី​លំនៅដ្ឋាន​វិញ សាខា​កាកបាទក្រហម​ខេត្ត បាន​ឧបត្ថម្ភ​បាយ​១​ប្រអប់ សុទ្ធ​១​ដប និង​ថវិកា​១​ម៉ឺន​រៀល​ដល់​ពលករ​ម្នាក់ៗ​ផងដែរ​។​
​    ​នៅ​រសៀល​ថៃ្ង​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៤ ពលករ​ដែល​ដឹក​ជញ្ជូន​ដោយ​រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹក​ជញ្ជូន​ពលករ​ចំនួន​៣១​នាក់​ស្រី​១៧​នាក់ ដោយ​មាន​ការទទួល​ពី​លោកជំទាវ​កែ ច័ន្ទ​មុនី អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​និង​ជា​តំណាងរស្ត្រ​មណ្ឌល​កំព​ង់​ឆ្នាំង ឯកឧត្តម អ៊ុន​សំអុល ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក​សមាជិកា​កាកបាទក្រហម​ខេត្ត​ជាច្រើនរូប​ទៀត​។​នៅក្នុង​ល្ងាច​នោះ​ដែរ​កញ្ញា ចាន់ ម៉ូ​ល្លីន អោយដឹងថា​៖ ពលក​រទាំង​៣១​នាក់ មុន​ពលករ​វិល​ទី​លំនៅដ្ឋាន​វិញ​សាខា​កាកបាទក្រហម​ខេត្ត​បាន​ឧបត្ថម្ភ​បាយ​១​ប្រអប់​ទឹក​សុទ្ធ​១​ដប​និង​ថវិកា​១​ម៉ឺន​រៀល​ដល់​ពលករ​ម្នាក់ៗ​ដូច​ពលករ​មុន​ដែរ​។ ដោយឡែក ក្នុងពេលនោះ លោកជំទាវ កែ ច័ន្ទ​មុនី  បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ដល់​ពលករ ដែល ក្នុង​ម្នាក់ៗ​១​ម៉ឺន​រៀល​ ​និង​ ​លោកស្រី​ឡុញ​ ​ភី​សា សមាជិក​កាកបាទក្រហម​ខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ម្នាក់ៗ​៥​ពាន់​រៀល​ផងដែរ​។​
​    ​លោកជំទាវ​កែ​ច័ន្ទ​មុនី​បាន​មានប្រសាសន៍​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ  និង​ស​ម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ដែល​សម្តេច​ទាំង​២​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​
​លោក ជំទាវ កែ ច័ន្ទ​មុនី បាន​ណែនាំ​ដល់​ពលករ​ទាំងអស់​សូមអោយ​ខិតខំ​ថែទាំ​សុខភាព​ពេល​វិល ទៅ​លំនៅដ្ឋាន​វិញ និង​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក កុំ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ទៀត ដែល​នៅក្នុង​ស្រុក​យើង​សព្វថ្ងៃ​មាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​ ​មាន​ការងារ​ច្រើនណាស់​រង់ចាំ​អោយ​ប្រជា​ពលរដ្ឋ​គ្រប់រូប​ធ្វើ និង​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​យើង​បាន​។​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ត្រូវ​ជួយ​សំរបសំរួល​អោយ​ពលករ​ទាំងអស់​វិល​ទៅ​ដល់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ដោយ​សុវត្ថិភាព​៕​

10384692_334607340020145_1326919255975786431_n 10450785_334605080020371_6069022535885004884_n 10472737_1426839140929642_7265139732549996276_n 10478718_1426839000929656_9076880667878801357_n DSC00492