រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​បើក​បុក​ម៉ូតូ​មួយគ្រឿង​ហើយ​មិន​ព្រម​ទទួលខុសត្រូវ ព្យាយាម​បើក​រត់​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​

0

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​បាក់ធ្មេញ​ម្នាក់​និង​បែក​មុខ​បែក​មាត់​ស្ទើរតែ​សុះ​មុខ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឆា​លី ពណ៌​ស ពាក់​ស្លាក​លេខ គ​៩៥៨៣ ភព​១ ឌុប​គ្នា​កំពុងធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក៏ត្រូវ​បាន​រថយន្ត​កា​ម​រី​ឆ្លាម​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-0068 បាន​បើក​បុក​ម៉ូតូ​ខាងលើនេះ​យ៉ាង​ពេញទំហឹង ហើយ​ព្យាយាម​បើក​រត់​ពី​ចំណុចកើតហេតុ​មកដល់​ផ្លូវ​១៣៨ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ល្បាត​ក៏​ដេញតាម​ស្ទាក់​ឃាត់​បាន​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឆា​លី បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ជិះ​ល្បឿន​មធ្យម ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏ត្រូវ​បាន​រថយន្ត​កាម​រី​ឆ្លាម​មួយគ្រឿង​ធ្វើដំណើរ​បញ្ច្រាស់​គ្នា​ហើយ​រថយន្ត​នោះ​ចង់​បត់​

ឆ្លងផ្លូវ​ក៏​ជ្រុល​មក​បុក​និង​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​ម្ចាស់​ម៉ូតូ​ទាំង​២​នាក់​រងរបួស​បែក​មុខ​បែក​មាត់ ហើយ​រថយន្ត​បង្ក​នេះ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ក៏​ព្យាយាម​បើក​គេចខ្លួន មកដល់​ចំនុច​ផ្លូវ​១៣៨ មុខផ្ទះ​លេខ​196A ក៏​ត្រូវបាន​សមត្ថកិច្ច​ដេញតាម​និង​ឃាត់​បាន​រថយន្ត​តែម្ដង​។​ ​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​អោយ​ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា​រួច​ក៏​ម្ចាស់​រថយន្ត​ចេញថ្លៃ​ខូចខាត​និង​ព្យាបាល​ដល់​ម្ចាស់​ម៉ូតូ​ចំនួន​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​និង​ចង់​រំខាន​ដល់​សមត្ថកិច្ច​តទៅទៀត​៕ ​Image1 Image2 Image3