ស្ត្រី ស្រ៊ុន អូន (​ហៅ​មុំ​) ទទួល​ធុរៈ​ចិញ្ចឹម​កូនតូចៗ​ចំនួន ៣​នាក់ ខ​ណះ​ប្តី​មាន​ស្នេហា​ត្រីកោណ​ជាមួយ​អ្នក​គ្រូបង្រៀន​ដូចគ្នា ប្តឹង​ប្រពន្ធ​និង​កូន​តូចៗ​ទារជំងឺចិត្ត​១០​លាន់​រៀល​

​ដោយសារ​តែ​ស្រលាញ់​ស្រី​ជា​គ្រូបង្រៀន​ដូចគ្នា លោកគ្រូ ប៊​ន សុជាតិ បាន​វាយដំ​ធ្វើបាប​ប្រពន្ធ និង​កូនៗ រួច​ប្តឹង​ទៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង សុំ​លេង​លះ​ប្រពន្ធ បន្សល់​ទុក​កូនប្រុស​ចំនួន​៣​នាក់ អោយនៅ​កំព្រា ។ ចំណង​អាពា​ពិពា​ណ៏ អស់​រយះពេល​១៧​ឆ្នាំ អ្នកស្រី ស្រ៊ុន អូន អាយុ​៤១​ឆ្នាំ

រស់នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ប្រពន្ធ​បាន​ទទួល​បន្ទុក​ធុរៈ ចិញ្ចឹម​កូនតូចៗ ដោយ​ម្នាក់ឯង ស្ត្រី​រូប​នេះ បាន​រៀបរាប់​ប្រាប់ឲ្យដឹង​ថា អ្នកស្រី​បាន​រៀបចំ​អាពាហ៍ពិពាណ៏ តាម​គន្លង​ប្រពៃណី ជាមួយ​គ្រូបង្រៀន​ថ្នាក់​បរិញ្ញា​ម្នាក់ គឺ លោក ប៊​ន សុជាតិ កាលពី​ឆ្នាំ​១៩៩៧ រហូតមក​មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​គ្នា​នោះទេ ហើយ​ចំណង​អាពាហ៍ពិពាណ៏ របស់​អ្នកស្រី បាន​កូនប្រុស​ចំនួន​៣​នាក់ ទី​១ ឈ្មោះ ជាតិ គិរី អាយុ​១៦​ឆ្នាំ ទី​២​ឈ្មោះ ជាតិ រតនៈ អាយុ​១១​ឆ្នាំ ទី​៣​ឈ្មោះ ជាតិ សុ​វិទ្យា អាយុ​៦​ឆ្នាំ ស្ត្រី​រូប​នេះ​បន្តថា ប្តី​របស់​អ្នកស្រី លោក ប៊​ន សុជាតិ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ក្រៅ​ម៉ោង​ធ្វើ​ការងារ​រដ្ឋ លោកគ្រូ ប៊​ន សុជាតិ បង្រៀន​នៅ​សាលា​ពុទ្ធិក​សកល​វិទ្យាល័យ​សីហនុ​រាជ គឺ​សាលា​លោក​វត្ត​អារញ្ញ គ្រូ ប៊​ន សុជាតិ ខ​ណះ​ពេល​មាន​ប្រាស្រ័យ​ទំនាក់ទំនង ស្នេហា​ជាមួយ​និង​អ្នកគ្រូ​ជា​គ្រូបង្រៀន ក្នុង​វិទ្យា​លយ័​ដូចគ្នា តែងតែ​ប្រើល្បិច​គ្រប់​រូបភាព យក​លេស​វាយដំ​ប្រពន្ធ និង​កូន ហើយ​ប្តឹងទៅ​តុលាការ សុំ​លេង​លះ ។ លោកគ្រូ ប៊​ន សុជាតិ មានពេលខ្លះ គ្រូបង្រៀន​រូបនេះ បាន​វាយ​នឹង​ចាក់​សោ​របង្ឃាំង​កូន មិនឲ្យ​ទៅ​សាលារៀន ខ​ណះ​កូន​សុំ​លុយ​ខ្មែរ​ត្រឹមតែ​២​ពាន់​រៀល ដើម្បី​យក​ទៅ​រៀន ។ អ្នកស្រី ស្រ៊ុន អូន រៀបរាប់ថា ប្តី​របស់​អ្នកស្រី លោក ប៊​ន សុជាតិ ជា​មនុស្ស​ចេះដឹង និង​ជា​គ្រូបង្រៀន ថ្នាក់​មហា​វិទ្យា​លយ័ លុះ​ពេល​ស្រលាញ់​ស្រី​ផ្សេង ប្រៀប​ដូច​មនុស្ស​ជា​មនុស្ស​គ្មា​ចេះ​អ្វី​បន្តិច​សោះ លោកគ្រូ​ជា​គំរូ​ល្អ​ដល់​សិស្ស​នឹង​សង្គម មិន​គួរ​ធ្វើ​គំរូ​អាក្រក់​ឡើយ ។ 
​លោកគ្រូ ប៊​ន សុជាតិ សុខចិត្ត​ចុះចេញ​ពី​ផ្ទះ ហើយ​ប្តឹង​មក​ប្រពន្ធ​និង​កូន ទាមទា​ជំងឺ​ចិត្ត ដោយ សា​តែ​ស្រី​ម្នាក់ ទុក​ធុរៈ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ ចិញ្ចឹម​កូនៗ​ទាំង​៣​នាក់ ។ ការរៀបរាប់​ខាងលើ​នេះ គឺជា​ការរៀបរាប់​របស់​ស្ត្រី ស្រ៊ុន អូន រីឯ​រឿងរ៉ាវ​ពិត​យ៉ាងណា​នោះ រងចាំ​ការបកស្រាយ​ពី​លោកគ្រូ ប៊​ន សុជាតិ ៕
DSCF1368 DSCF1372 DSCF1374 kn1