(ព្រះវិហារ)៖បុរសម្នាក់ត្រូវបានកំលាំងសន្តិសុខអភិរក្សប្រាសាទព្រះវិហារសហការណ៍កំលាំងបរិស្ថានខេត្តព្រះវិហារធ្វើកាឃាត់ខ្លួនខណះបុរសរូបនោះកុំពុងលួចធ្វើសកម្មភាពចូលលួចទៅអានិងកាត់ឈើប្រភេទឈើធ្នុងនៅចំនុចក្រោមខាងជើងជាប់ជណ្តើរបុរាណដែលស្ថិតក្នុងតំបន់អភិរក្សប្រាសាទព្រះវិហា។
តាមកាអោយដឹងពីលោកវរះសេនីទោ សុឹម សុផាត មន្រ្តីអភិរក្សសន្តិសុខប្រាសាទព្រះវិហារបានអោយដឹងថាការឃាត់ខ្លួនជនសង្សយ័ខាងលើគឹធ្វើឡើងកាលពីវេលាម៉ោង២.១០នាទី រំលង អទ្រាធឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នូវចំនុចខាងលើ លោកបានបញ្ជាក់អោយដិងបន្ថែមទៀតថាជនសង្ស័យដែលកំលាំងរបស់លោកធ្វើការឃាត់ខ្លួនមានឈ្មោះធី សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបកសិករមានទីលំនៅភូមិចៀសទី2ឃុំថ្មពេជ្រ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំបច្ចុប្បន្នស្នាក់នៅជើងប្រាសាទ។
បេីយោងតាមចំលើយរបស់ជនសង្ស័យ ថាខ្លួនមករស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហាររយះពេល១ខែហើយៗមកតាមរយះមេខ្យល់។
ដោយឡែកក្រុមប្រជាពលរដ្ឋបានលើកឡើងថាករណីខាងលើបើខ្មោចស្រុកមិនបើកដៃខ្មោចព្រៃក៍មិនហ៊ានចូលដែរឬក៍ម៉្យាងទៀតក្តាមកាត់ស្រែណានៅស្រែហ្នឹងហើយ ដែលករណីនេះតែធ្វើការស្រាវជ្រាវអោយបានច្បាស់ ជៀសវាងមាន់ពងលើស្រូវលួចសុីស្រូវនោះ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកំលាំងសមត្ថកិច្ចសន្តិសុខប្រាសាទព្រះវិហារកំពុងធ្វើការសួរនាំដើម្បីចងក្រងឯកសាដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕







































