ព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្ដព្រះសីហនុ អញ្ជើញជាអធិបតីភាព បញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានា ក្នុងមជ្ឍមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន (ភ្នំសម្មាធិ )ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅព្រឹលថ្ងៃទី១៣ កើត ខែខេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨។
តាមរបាយការរបស់គណៈកម្មការសាងសង់ឲ្យដឹងថា សមិទ្ធិផលមជ្ឍមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន ( ភ្នំសម្មាធិ ) បានសាងសង់ចាប់ពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៨ នេះ មានដូចជាៈ កុដិ សាលាបុណ្យ ព្រះពុទ្ធបដិមា ជណ្តើរ ផ្លូវ ក្លោងទ្វារ ស្រះទឹក ដែលចំណាយថវិកាអស់ ៤១១,៦២៤ដុល្លារ សហរដ្ឋអាមេរិក ដែលជាការចូលរួមពីសប្បុរសជនក្នុង និងក្រៅប្រទេស ។
ឯកឧត្តម យន្ត មីន អភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម និងកោតសរសើរគំនិតផ្តួចផ្តើមរបស់ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទបានបរិច្ចាកធនធាន និងថវិកា ដើម្បីរួមសាមគ្គីកសាងសមិទ្ធិផលនានាក្នុមជ្ឍមណ្ឌលវិបស្សនាធុរះគីរីនាគវ័ន ហៅភ្នំសម្មាធិ សម្រាប់ដំកល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា។
សមិទ្ធិផលនានាដែលសម្រេចបាននាពេលនេះមានដូចជា កុដិ សាលាបុណ្យ ព្រះពុទ្ធបដិមា ជណ្តើរ ផ្លូវ ក្លោងទ្វារ ស្រះទឹក ដើម្បីប្រើប្រាស់ស្របតាមពុទ្ធានុញ្ញាត ។
សមិទ្ធិផលទាំងនេះគឺជាមរតកថ្មីមួយទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគតិបណ្ឌិត ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បាន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព។ហើយកត្តាសន្តិភាពនេះគឺ ពិតជាមានសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ។
ឯកឧត្តម យន្ត មីន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីមានឱកាស អភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើនថែមទៀត និងបានរំលឹកប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិ ភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសចៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានផ្តល់អំណោយ និងថវិកាជូនយាយជី តាជី ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមកាយរិទ្ធ ដែលបានចូលរួមផងដែរ ៕







































