ក្មេងស្រីរត់ឆ្លងកាត់ផ្លូវមិនប្រយ័ត្នត្រូវគោយន្ដកែច្នៃ បុកស្លាប់

0

កំពង់ធំ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បណ្តាលមកពីរត់ឆ្លងផ្លូវ មិនបាន​មើលឆ្វេងស្តាំ បណ្តាលឲ្យរថយន្តកែច្នៃបុកស្លាប់ យ៉ាងអាណោចអាធ័ម លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកែច្នៃមួយគ្រឿង បានបើកយ៉ាងលឿន លើកំណាត់ផ្លូវចំនុចកើតហេតុ ស្របពេលដែលក្មេងស្រី ឆ្លងថ្នល់ ក៏ត្រូវ​បានគោយន្តកែច្នៃបើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១៧.​៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំស្លាប់នៅកន្លែងកើតហេតុ២០១៨  ។

អ្នកបើកគោយន្ដកែច្នៃ ត្រូវបានគេស្គាល់ឈ្មោះ ជៀក.កឿ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីមានហេតុការណ៍ កើតឡើងតៃកុង​គោយន្តបានរត់គេចខ្លួន តែម្តង ។ ចំនែកក្មេងស្រីរងគ្រោះ ឈ្មោះ គន.ស្រីពេជ្រ ភេទស្រី អាយុ០៧ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើរស់នៅភូមិឃុំកើតហេតុ។

បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ច​នៃអធិការស្រុកស្ទោង បានចុះធ្វើការវាស់​​វែង​ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុ និងបានប្រគល់សាកសពអោយឪពុកម្ដាយចាត់ធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងបាននាំយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកស្ទោង ។ដោយ  ប៊ុន  រដ្ឋា