ថ្លែងក្នុងកម្មវិធីពិព័រណ៌ផ្លៃឈើថៃសម្រាប់ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី ១៩ ខែ មិថុនា ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ នៅ ផ្សារទំនើបផារ៉ាហ្កន រាជធានីភ្នំពេញ លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សា ពាណិជ្ជកម្មនៃស្ថានទូតថៃប្រចាំ
ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជារៀង ថ្ងៃប្រទេសកម្ពុជា បាននាំចូលទំនិញផ្លៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសថៃ ដើម្បីមប្រើតម្រួវការរបស់ប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតជាទំហំទឹកប្រាក់ ប្រមាណជិត ៨០ លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជាបាននាំ ចូលផ្លែឈើមកពីប្រទេសថៃដូចជា៖ ផ្លៃទុរេន មង្ឃុត ឡុងកុង ផ្លែសៅម៉ៅ ជំពូ និង ផ្លៃមៀនជាដើម ដែលគិតជាទំហំទឹកប្រាក់ក្នុង១ឆ្នាំប្រមាណចំនួន ២.៥០០ លាន បាតបើគិតជាលុយថៃ ឬស្មើនឹងប្រមាណជិត ៨០ លានដុល្លារអាមេរិក ។ ហើយពី ១ឆ្នាំទៅ១ឆ្នាំ តួលេខនេះ កំពុងទទួលបានអាត្រាកំណើនគួរអោយកត់សម្គាល់ជា លំដាប់ប្រមាណជា ២៥ ភាគរយ ។





































