Arsenal ទំលាក់ Liverpool នៅ FA Cup ខណៈ Chelsea ក៏​ធ្លាក់​ដែរ នៅផ្ទះ Manchester City

0

​បាល់ទាត់​៖ ក្រុម​ម្ចាស់ផ្ទះ​កាំភ្លើង​ធំ Arsenal បាន​ឈានចូល​វគ្គ 8 ក្រុម​ចុងក្រោយ​ហើយ​នៃ​ការប្រកួត​ពានរង្វាន់ FA Cup បន្ទាប់ពី​រាត្រី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool នៅ Emirate Stadium​។ ក្នុង​រដូវ​កាល​នេះ Liverpool បាន​បរាជ័យ​នៅផ្ទះ Arsenal ជា​លើក​ទី​ពីរ​ហើយ ខណៈដែល​លើក​នេះ​ម្ចាស់ផ្ទះ​បាន​បើក​ការ នាំមុខ​មុន​នៅ​នាទី​ទី 16 ដោយ​កីឡាករ​អង់គ្លេស Alex Oxlade-Chamberlain​។​ ​ឈានចូល​តង់​ទី​ពីរ​បានតែ​ពីរ​នាទី Alex Oxlade-Chamberlain ដដែល ក៏​បញ្ជូន​បាល់​យ៉ាង​ល្អ​អោយ​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Lukas Podolski ស៊ុត​បញ្ចូល​ទី អោយ Arsenal

នាំមុខ 2-0​។ Liverpool ក៏​តាម​បា​ម​មួយ​គ្រាប់​វិញ នៅពេល Podolski ធ្វើអោយ Luis Suarez ដួល​ក្នុង តំបន់​គ្រោះថ្នាក់ Steven Gerrard ជា​ស៊ុត​ប៉េ​ណា​ល់​ទី​តាម​ពីក្រោយ 1-2​។ Liverpool គួរតែ​បាន​បាល់​ពិន័យ 11 ម៉ែត្រ មួយទៀត​នៅពេល Chamberlain ទាត់ Suarez ដដែល​អោយ​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់ តែ​អាជ្ញាកណ្ដាល​មិនអោយ ចប់​ការប្រកួត Arsenal

ឈានចូល​វគ្គ 8 នាក់​ចុងក្រោយ​ជា​បន្ត​។​ ​ងាក​មក​ទស្សនា​ការប្រកួត​នៅ​ទឹកដី Etihad Stadium របស់ Manchester City ទទួលភ្ញៀវ Chelsea កាលពី ថ្ងៃ​សៅរ៍​។ ម្ចាស់ផ្ទះ​បាន​នាំមុខ​មុន​នៅ​នាទី​ទី 16 ដោយ​អតិ​ត​កីឡាករ​របស់ Fiorentina, Stevan Jovetic ទទួល​បាល់​ពី ខ្សែប្រយុទ្ធ Edin Dzeko គ្រូបង្វឹក Manuel Pellegrini ត្រេកអរ​យ៉ាងខ្លាំង​។ Jovetic ដដែល​ក៏បាន​

បញ្ជូន​អោយ Edin Dzeko វិញ​ម្ដង​ស៊ុត​មិន​ផុត​អ្នកចាំទី Petr Cech ចប់​តង់​ទីមួយ 1-0​។ ចូល​តង់​ទី​ពីរ​ម្ចាស់ផ្ទះ​ក៏​ធានា​ជ័យជំនះ​នៅ​នាទី​ទី 66 ដោយ​កីឡាករ​បម្រុង Samir Nasri នៅពេល​លេង មួយ ពីរ ជាមួយនឹង David Silva​។ ចប់​ការប្រកួត Manchester City ឈ្នះ 2-0 ឡើងទៅ​ជុំ​បន្ត​៕ Gemeda Feyera នឹង Rogele Rehima Kedir យកឈ្នះ​ការប្រកួត​រត់​ម៉ា​រ៉ា​តុង​នៅ​ហុងកុArsenal & Liverpool