ស្នងការនគរបាលខេត្តតកែវប្រាប់អោយមន្ត្រីជំនាញចរាចរណ៏ផ្លូវគោកអញ្ញើញតៃកុងឡានដឹកកម្មកររោងចក្រទាំងអស់មកធ្វើការអប់រំណែនាំនិងផ្សព្វផ្សាយពីច្បាប់ចរាចរណ៏អោយបានទូលំទូលាយ

0

តាកែវ៖ ក្នុងរយៈពេល ៩ខែដើមឆ្នាំមកនេះគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៏ក្នុងខេត្តតាកែវឆ្នាំ ២០១៨នេះ មានចំនួន ៨១លើក ប្រហាក់ប្រហែលនិងឆ្នាំ២០១៧ដែរ ក៏ប៉ុន្តែចំពោះមនុស្សរងរបួសនិងស្លាប់ មានការកើនឡើងជាកំហក បើប្រៀបធៀបនិងរយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៧ ហើយមូលហេតុដែលធ្វើអោយមានការកើនឡើងនៃចំនួនមនុស្សរងរបួសនិងស្លាប់ច្រើន គឺ កើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដឹកកម្មកររោងចក្រកាត់ដេរ ដែលក្នុងរថយន្តនិមួយៗ គឺអាចដឹកមនុស្សមិនក្រោមពី ៤០ ទៅ ៨០នាក់ នោះទេ តាមរយថយន្តតូច ឬធំ។
ដោយហេតុផលទាំងនេះហើយ ទើបឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានថ្លែងនៅក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីច្បាប់ចរាចរណ៏ផ្លូវគោក កាលពីរសៀលថ្ងៃទី ២៤ ខែកញ្ញានេះថា មន្ត្រីនជំនាញនគរបាលចរាចរណ៏ផ្លូវគោក ត្រូវតែអញ្ជើញ ងរំខានពេលវេលាដល់តៃកង់ឡាន ដឹកកម្មករ ទាំងនោះ អោយពួកគាត់មកចូលរួមស្តាប់ នៃច្បាប់ចរាចរណ៏ផ្លូវគោក ក៏ដូចជាការអប់រំណែនាំ លើការបើកបរ យានយន្តនៅលើដងផ្លូវ ត្រូវចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមកផង ដែលជាចំណុចដែល ត្រូវចូលរួមទាំងអស់គ្នាកាត់បន្ថយនៅអាត្រាគ្រោះថ្នាក់ចរាចរណ៏ ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរារណ៏ ។
ក្នុងនោះដែរលោក ស្នងការនគរបាលខេត្តតាកែវ ក៏បានសង្កត់ធ្ងន់ទៅលើវិន័យរបស់កងកំលាំង ត្រូវតែអនុវត្តន៏ និងគោរពតាមច្បាប់ ព្រោះមន្ត្រីនគរបាលយុត្តិធម៏គឺជាអ្នកអនុវត្តន៏ច្បាប់ មិនត្រូវធ្វើអ្វីដែលផ្ទុយពីច្បាប់ ហើយល្មើស មិនគោរពតាមនោះទេ ជាពិសេសមន្ត្រីនគរបាលចរាចរណ៏ផ្លូវគោកតែម្តង ដែលជាអ្នកផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជពលរដ្ឋពីច្បាប់ចរារណ៏ផ្លូវគោក ក៏ប៉ុន្តែរូបខ្លួនឯងបែរជាមិនគោរព និងមិនអនុវត្តតាម ធ្វើអោយបងប្អូនប្រជាពលរដ្ឋកាន់តែអស់ជំនឿរលើសមត្ថកិច្ចនគរបាលរបស់យើង ។ សូមបញ្ចាក់ផងដែរថា បើតាមរបាយការណ៏ប្រៀបធៀតរយៈពេល ៩ខែដើមឆ្នាំ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៏ក្នុងរយៈពេល ៩ខែកន្លងមកនេះ ក្នុងខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៏ ៨១លើក បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ មានចំនួន ៨៨លើក ថយចុះ ចំនួន ០៧លើក ស្មើនិង៧,៩% ។ បណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សចំនួន ៣៣៥នាក់ ស្រី ១៦៨នាក់ កើនឡើងជាងឆ្នាំមុន ចំនួន ១១៥នាក់ ខណៈដែលក្នុងឆ្នាំ២០១៧ មានមនុស្សរងគ្រោះថ្នាក់ចរាចរណ៏តែ ២២០នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន ៥៥នាក់ កើនឡើងជាងឆ្នាំ ២០១៧ ១៥នាក់ ដោយបណ្តាលអោយខូចខាតមធ្យោបាយសរុបចំនួន ១៦៦គ្រឿង លើ ១៦៧គ្រឿង ។ តាកែវ