លោក សោម ស៊ុន ប្រធានក្រុមការងារជួយឃុំបន្ទាយស្ទោងចូលរួមរំលែកទុក្ខសមាជិកបក្សមរណៈភាព

0

ខេត្តកំពង់ធំ៖ លោក សោម ស៊ុន សមាជិកអច្រ្តៃគណកម្មាធិការគណបក្សខេត្ត ប្រធានក្រុម ការងារ ចុះជួយ ឃុំបន្ទាយស្ទោង បានដឹកនាំក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ចូលរួមរំលែកទុក្ខជាមួយ ក្រុម គ្រួសារសព ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅ រសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨។

លោកតា ជុំ សុន មានអាយុ ៧៩ ឆ្នាំ ជាសមាជិកគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព នៅ ថ្ងៃ ចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគគាពាទ នៅភូមិកុកគ្រួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវ​បានសមាជិក សមាជិការគណបក្សប្រជាជន ជាច្រើនបានមកចូលរួម ក្នុងពិធីបុណ្យ សព ដោយសម្តែងនូវ ការសោកស្តាយ និងជួយរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព ដែលលោកតា ជាមនុស្សដែលអ្នកជិតខាង ស្រឡាញ់រាប់អាន អាណិតអាសូ កន្លងមកធ្លាប់បានចូល រួមកសាងសង្គម ជាតិ មាតុភូមិនិងបាន បន្សល់នូវ សមិទ្ធិផល រួមទាំងបានធ្វើអំពើល្អជាច្រើន ផ្តល់ដំបូរន្មានដល់ កូន ជំនាន់ ក្រោយ ។

លោក សោម ស៊ុន បានមានប្រសាសន៍ថា ការចុះសួរសសុខទុក្ខនេះ គឺបានបង្ហាញឲ្យឃើញពី ការ ផ្តាំផ្ញើរ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រ កម្ពុជា ឲ្យអាជ្ញាធរ ថ្នាក់ដឹកនាំគ្រប់ខេត្តក្រុង យកចិត្តទុកដាក់ចំពោះសមាជិកបក្ស ដោយ រួមសុខរួមទុក្ខ ជួយ រំលែកទុក្ខដល់ប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋ ទទួលនូវភាពកក់ក្តៅ ពីអាជ្ញាធរដោយ មិនឲ្យទទួលនូវភាព ឯេកកោនោះឡើយ។

លោក សោម ស៊ុន បានបន្តថា ក្រុមការងារជួយឃុំបន្ទាយស្ទោង បានឯកភាពគ្នា រួចជាសស្រេចថា បើ មានសមាជិកបក្សណាម្នាក់ បានទទួលមរណភាព ស្ថិតនៅក្នុងភូមិទាំង ១៥ របស់ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងចូលរួមបច្ច័យចំនួន ២០០,០០០ រៀល ព្រមទាំងសម្ភារៈផ្សេងៗទៀត ពីក្រុមការងារ ចុះជួយឃុំ នៅក្នុងពិធីនេះ ក្រុមការងារបានចូលរួមនូវគ្រឿងឧបភោគបរិភោគរួមមាន÷ អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស និងបច្ច័យចំនួន ២៥០,០០០ រៀលផងដែរ ។

ក្នុងនោះក៏បានថ្លែងអំណរគុណលោកយាយ-លោកតា និងក្រុមគ្រួសារ ដែលបានបំពេញ កាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងការអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ និងបោះ ឆ្នោត ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំនា វា កម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត ។

ដោយ ប៊ុន រដ្ឋា