ពិធីតាំងពិព័រណ៍ផលិតផលខ្មែរភូមិមួយផលិតផលមួយត្រូវបានបើកដំណើរការជាផ្លូវការ

0

ព្រះសីហនុ ៖ ពិធីតាំងពិព័រណ៍ផលិតផល​ខ្មែរភូមិមួយផលិតផលមួយត្រូវបាន​បើកដំណើរការជា​ផ្លូវការ​ហើយនៅល្ងាចថ្ងៃអង្គារទី២៥ខែកញ្ញាឆ្នាំ២០១៨ដូចការគ្រោងទុក នៅទីតាំងឆ្នេរឯករាជ្យ ក្រុងព្រះ​សីហនុ ខេត្តព្រះសីហនុដោយមានស្តង់ប្រមាណ២០០បានចូលរួម។

ពិធីនេះដែរបានប្រព្រឹត្តទៅក្រោមវត្តមានគណៈអធិបតី លោក ប៉ោ ទ្រី អនុប្រធានគណៈកម្មាធិការ​ជាតិជម្រុញចលនាភូមិ១ផលិតផលមួយ និងជាតំណាង ឯកឧត្តម យឹម ឆៃលី ,លោក ជំទាវ គួច ចន្ថា សមាជឹកក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងលោក ជាម ហ៊ីម ប្រធាមក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងជាតំណាងលោក យន្ត មីន អភិបាលនៃ​គណៈអភិបាលខេត្តព្រះសីហនុ។

ពិធីនេះតាំងពិព័រណ៍ភូមិមួយផលិតផលមួយនេះធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨ ដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន ឯកជនមួយចំនួនផងដែរ។តាម គណៈកម្មការ​រៀប​​ចំការដាក់​តាំងពិព័រណ៍នេះ ​កាអោយដឹងថា៖​មានស្តង់ចំនួន២០០ស្តង់​បានចូលរួមដាក់តាំង​លក់ទំនិញរបស់ខ្លួន​ក្នុងនោះ៥០ស្តង់ដាក់តាំងផលិតផលខ្មែរសុទ្ធ ១០ស្តង់ជាររបស់សាលាខេត្តព្រះសីហនុ ក្រៅពីនោះ​ជាង​១០០ ស្តង់ទៀតមានការដាក់តាំងទំនិញចំរុះ។

ទំនិញដែលបានយកមកដាក់តាំងលក់នាឱកាសនេះដែរមានដូចជា៖ ម្រេច ក្រម៉ាខ្មែរ អាវខ្មែរ បន្លែ ណែម គ្រាប់ស្វាយបន្ទីរ ផលិតផលធ្វើពីដើមត្នោត ស្រាទំពាំងបាយជូ ផលិតផលស្នែង ដូង សាប៊ូ ប្រេងកូឡា ជាដើម …។ល។

លោក ផៃ ប៊ុនវណ្ណៈ មានប្រសាសន៍ថា ការតាំងពិព័រណ៍ផលិតផល ភូមិ១ផលិតផលមួយ នាពេលនេះមានបំណងសំខាន់លើកកំពស់ផលិតផលរបស់ពលរដ្ឋខ្មែរយើងក្នុងស្រុក និងជម្រុញ កសិករ សិប្បករ ចំពោះផលិតភាពក្នុងស្រុកអោយកាន់តែប្រសើរថែមទៀត៕