កិច្ចប្រជុំ​កំណត់​ទីតាំង​រៀបចំ​សាងសង់​អគារ​រដ្ឋបាល​

​កាលពី​ថ្ងៃអាទិត្យ ទី ២៩ ខែ មិថុនា ឆ្នាំ​២០១៤ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង ជា​ប្រធាន​អាជ្ញាធរ​អប្សា និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​

ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ធ្វើ​ការកំណត់​ទីតាំង និង​ទំហំ​ដី​សម្រាប់​ការសាងសង់​អគារ​រដ្ឋបាល​របស់​ម​ន្ទីរ​ជំនាញ​ចំនួន​២៦​មន្ទីរ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី​ជា​ក្រុម​ការងារ​បច្ចេកទេស ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ ជុំ វិញ​ខេត្ត ចូលរួម​ផង​ដែរ ។ 
​ឆ្លង​តាម​ស្វាគមន៍ និង សេចក្តីរាយការណ៍​របស់ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន លើកឡើង​នូវ​រាល់​សំណើរ​របស់​ខេត្ត ដែល​បាន​ស្នើសុំ​ដី​ទំហំ​២៤០​ពាន់​៩៣៧​ម៉ែត្រក្រឡា ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ស្ថិត​នៅ​ដី​បុរី​ទេសចរណ៍ និង វប្បធម៌ សម្រាប់​សាងសង់​អគារ មន្ទីរ អង្គភាព ចំនួន​២៦ ព្រមទាំង​មាន​ការសាងសង់​ការិយាល័យ​តំណាងរាស្ត្រ ,​ស្ថានីយ៍​ឧតុនិយម ,​ស្ថានីយ៍​ទូរទស្សន៍​ខេត្ត និង សម្រាប់​ការផ្លាស់ប្តូរ​ផ្សារ​រាត្រី​តំបន់​អង្គរ​ឃ្យុ​ង​យូរ និង ទីលាន​សាធារណៈ សម្រាប់​ធ្វើ​មិ​ទ្ទិញ បុណ្យជាតិ អន្តរជាតិ និង ព្រឹត្តិការណ៍ វប្បធម៌​ទេសចរណ៍​ក្នុង​ខេត្ត 
​ក្នុងនោះ​កិច្ចប្រជុំ​ទាំងមូល​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​គំនូស​នៃ​ប្លង់​សាងសង់​អគារ ដែល​រៀបចំឡើង ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត និង គម្រោង​ប្លង់​របស់​អាជ្ញាធរ​អប្សរា ដើម្បី​ធ្វើ ការពិភាក្សា និង ពិចារណា​ជ្រើសរើស​គម្រោង​ប្លង់​សមស្រប​មួយ ដើម្បី​ដាក់ជូន​ទៅ​រាជរដ្ឋាភិបាល​ធ្វើ​ការសម្រេច ។ 
​ក្រោយពី​ធ្វើការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ លើ​តម្រូវការ​ជាក់ស្តែង ដើម្បី​ធ្វើ​ការសាងសង់​អគារ​មន្ទីរ​ឲ្យបាន​ធំ​ទូលាយ និង មាន​សោ​ភណ្ឌ​ភាព ដោយ​មាន​សួនច្បារ ចំណត​រថយន្ត​ផង​នោះ  អង្គប្រជុំ​ទាំងមូល​បាន​ឯកភាពគ្នា កំណត់​យក​ទីតាំង​ដែល​ខេត្ត​បាន​ស្នើសុំ នូវ​ទំហំ​ដី ៦​ហិកតា  ហើយ​ចំពោះ​ទីលាន​សាធារណៈ គឺ​តម្រូវការ​ជាក់ស្តែង ដើម្បីឲ្យ​សាលាខេត្ត​សៀមរាប ប្រើប្រាស់​ផលប្រយោជន៍​សាធារណៈ ដូច​ជា​វេទិកា​សាធារណៈ ការប្រជុំ​មហាជន និង ពិធី​ផ្សេងៗ​ជាដើម ។  
​ចំពោះ​ប្លង់​ស្ថាបត្យកម្ម និង សំណង់ អង្គប្រជុំ​ទាំងមូល​ក៏​បាន​ឯកភាពគ្នា កំណត់​យក​ប្លង់​អគារ​ភ្លោះ ដែល​សាលាខេត្ត​សៀមរាប​បាន​រៀបចំ ហើយ​ក្រុម​ការងារ​បច្ចេកទេសរ​បស់​អាជ្ញាធរ​អប្សរា និង សាលាខេត្ត ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​សិក្សា​ឲ្យបាន​ច្បាស់លាស់​នូវ​ប្លង់​បច្ចេកទេស​លម្អិត ព្រមទាំង​រៀបចំ​សៀវភៅ​បន្ទុក ហើយ​អាជ្ញាធរ​អប្សរា ទទួលបន្ទុក​លើ​ការសាងសង់​សំណង​អគារ​ទាំងនេះ​ផងដែរ ៕ 

1 2 3 4