ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ប្រារព្វ​ពិធី​ចែក​កូន​ឈើ នៅ​ថ្នាល់​បណ្តុះ​កូនឈើ​សម្តេច ហ៊ុន សែន ទួល​ដំណាក់​

​ខេត្ត​កំពង់ធំ​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏ដូចជា​អង្គការ​នានា បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ព្រៃឈើ ដែល កំពុង​តែ​ទទួល​នៃ​ការ​រុក​រាន្ទ កាប់បំផ្លាញ​ពីមួយថ្ងៃ ទៅ​មួយ​ថ្ងៃ​ពី​សំណាក់​ឈ្មួញ បណ្តាល​ឲ្យ​ព្រៃឈើ​នៅ​កម្ពុជា ស្ថិតនៅក្រោម​ការ​គំរាម​គំហែង និង​ប្រឈម​ការកាប់បំផ្លាញ

វាទទី​យក​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ​។​
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មិថុនា​ឆ្នាំ ២០១៤ ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​រៀបចំ​ចែក​កូន​ឈើ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ធ្វើការ​ដាំ​ដុះ​នៅតាម​លំនៅដ្ឋាន ដោយ​មាន​ការចូលរួម ពី​សំណាក់ លោក អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ និង​លោក គឹម ចន្ថា នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ  វេលា​ម៉ោង​៨​ព្រឹក ដែល​មាន​ការចូល រួម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចំនួន​ជាង​៣០០​នាក់ ស្ថិតនៅ​ភូមិ​ទួល​ដំណាក់ ឃុំ ចុង​ដូង   ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​
​លោក អាំ ប៊ុន​ថា នាយរង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បានឲ្យដឹងថា ថ្នាល់​បណ្តុះ​កូនឈើ​ទួល​ដំណាក់ បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០០ មក​ទ​លើ​នឹង​ពេលនេះ នៅ​ឆ្នាំ ២០១៤​នេះ ថ្នាល់​បណ្តុះ​កូន ឈើ​សម្តេច ហ៊ុន​សែន ទួល​ដំណាក់ បណ្តុះ​បាន ២.៥៨៥.៦៥៥​ដើម ចំណែក​កូន​ឈើ​ដែល​ត្រូវបាន​នាំយក​មក ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន ដើម​ដូង ដើម​ស្វាយ ដើម​មាន ដើម​បេង ដើម​គ្រញូង នាងនួន ម៉ៃ​សាក់ គគីរ ឈើទាល និង​ដើមឈើ​ហូប​ផ្លែរ​ជាច្រើន​មុខ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​។​
​លោក អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា ព្រៃឈើ បំផុស​ចលនា​មហាជន​ឲ្យ​ស្រឡាញ់​ព្រៃឈើ ព្រោះ​ព្រៃឈើ​អាច​ខ្វះ​មនុស្ស​បាន តែ​មនុស្ស​មិន​អាច ខ្វះ​ព្រៃឈើ​បាន​នោះ​ទេ ដូច្នេះ​ព្រៃឈើ​មាន​សារៈសំខាន់​ខ្លាំងណាស់ និង​បាន​ផ្តល់​នូវ​អត្ត​ប្រយោជន៍​រាប់សិប យ៉ាង​ដល់​មនុស្ស តែ​បែរ​ជា​មនុស្ស​ជា​អ្នក​បំផ្លាញ​ដោយ​យល់ឃើញថា ព្រៃឈើ​មាន​សារៈសំខាន់ សម្រាប់​ការរស់រានមានជីវិត​មនុស្ស​សត្វ ដោយ​មិន​អាច​ខ្វះ បាន​ទើបបានជា​ពិភពលោក យើង​នេះ​មាន​ការព្រួយបារម្ភណ៍ និង​បញ្ហារ​ប្រឈម​ចំពោះ​ការបាត់បង់​ព្រៃឈើ ដែល​ជា​លទ្ធផល​នាំនូវ គ្រោះមហន្តរាយ​សព្វគ្រប់​បែបយ៉ាង ទើប​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រុញ​ឲ្យមាន​ការចូល​រួម​ដាំ​កូន​ឈើ នៅ​តាម​វត្ត​អារាម សាលារៀន និង​កន្លែង​សាធារណៈ ក៏ដូចជា​នៅ​តាម​គេហដ្ឋាន មិនតែប៉ុណ្ណោះ បាន​គាំទ្រ​ឲ្យមាន​សហគមន៍​នៅតា​មមូលដ្ឋាន នាំ​គ្នា​ថែរក្សា​ការពារ​ព្រៃឈើ ដើម្បី​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​៕​

1 2 3