យោធិននៃកងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបានអាវភ្លៀងពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ប្រើប្រាស់នៅក្នុងរដូវវស្សា

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានថ្លែងថា ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជារៀងរាល់ឆ្នាំ សម្តេច តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដោយនៅក្នុងរដូវភ្លៀងផ្តល់ជូនអាវភ្លៀង និងនៅក្នុងរដូវរងារផ្តល់ជូននូវអាវរងារ ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានគោរពជូនពរសម្តេចតេជោ ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ មានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាជ្រះថ្លាវៀងវៃ និងជួបនូវពុទ្ធពរទាំង ៤ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ឡុង សំបូរ