ឯកឧត្តម​ហ៊ុន​ម៉ា​នី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​យុវជន​ដើម្បី​​វប្បធម៌​និង​ទេសចរណ៌​

ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៤​ឯកឧត្តម​ហ៊ុន​ម៉ា​នី ប្រធាន​សហភាព ស​ហ​ពន្ធ័​យុវជន​កម្ពុជា​​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​យុវជន​ដើម្បី​វប្បធម៌​និង​ទេសចរណ៌​ក្រោម​ប្រធានបទ​តើ​អ្នក​ស្រឡាញ់ និង​ស្គាល់​ខេត្តពោធិ៍សាត់​ប៉ុណ្ណា ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម

ខូយ​សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម ម៉ៅ ធនិន   អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិសាត់​​និង​សមាជិក​សមាជិកា​សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់​ចូលរួម​សរុប​ចំនួន​៩៩៩​នាក់ ។ មានមតិ​សំណេះសំណាល​ឯកឧត្តម​ហ៊ុន​ម៉ា​នី​ក្នុង​នាម​ប្រធាន​សហភាព​ស​ហព​ន្ធ័​យុវជន​​កម្ពុជា​និង​ក្នុងនាម​ឯកឧត្តម​ផ្ទាល់​បាន​សម្តែង​នូវ​ក្តីរំភើប​និង​រីករាយ​ជាទី​បំផុត​ដោយ​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​យុវជន​ដើម្បី​វប្បធម៌​និង​ទេសចរណ៌ ដែល​ប្រកបដោយ​ការ​ស្វា​គម​ន៏​ប្រកប​​ដោយ​ភាពកក់ក្តៅ​និង​ស្និទ្ធស្នាល​ជាទី​បំផុត​ទន្ទឹម​នោះ ឯកឧត្តម ក៏​បាន​តសរសើ​រដល់​មន្ទីរ​វប្ប​​ធម៌​និង ទេសចរណ៌​ខេត្ត​ពោធិ៍សាត់ ក្នុង​ការផ្តល់​ឱកាស​ឲ្យ​សហភាព​សហពន្ធ័​យុវ​ជន​កម្ពុជា​ចូលរួម ​រៀបចំ​សហការ​រៀបចំ​ប្រកួតប្រជែង​ស្នារ​ដៃ​យុវជន​ពាក់​ពន្ធ័ និង​ប្រវត្តិសាស្ត្រ ទីតាំង  ភូមិសាស្ត្រ  ​វប្បធម៌​និង​ទេសចរណ៏​ការរួមស​ហការ​នេះ​ក៏​បាន​ផ្តល់​ឱកាស​ដល់​យុវជន​នៅ ក្នុង ខេត្ត​ពោធិ៍សាត់​​បាន​បញ្ចេញ​សមត្ថភាព​យល់ដឹង​របស់​ខ្លួន​ផង​ដែរ ពិសេស​សហភាព ស​ហ​ពន្ធ័​យុវជន​កម្ពុជា ​ខេត្ត​ពោធិ៍សាត់ មាន​មោទនភាព  ចូលរួម​យ៉ាង​សកម្ម ក្នុង​ការរៀបចំ ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​​ភូមិសាស្ត្រ​និង​លើកតម្កើង​វប្បធម៌​និង​ទេសចរណ៌​ជា​ការពិត​ណាស់​ជាតិ​សាស​ណា​ក៏​មាន​ប្រវត្តិ​​សាស្ត្រ​វប្បធម៌​ប្រពៃណី​យ​ទំនាមទម្លាប់​របស់​ខ្លួន​ហើយ​ជា​សំខាន់​នោះ​គឺជា​ប្រជាជន​របស់​ជាតិ​​សាស​នោះបាន​យល់ដឹង​ស្គាល់ និង​ឲ្យ​តម្លៃ​ប្រវត្តិសាស្ត្រ​វប្បធម៌​អរិយធម៌​របស់ខ្លួន ស្តែង​តាម​ការ​​សិក្សា​ស្វែងយល់​បន្ត​ការអភិរក្ស​ថែរក្សា​ការពារ​ការផ្សព្វផ្សាយ​ទៅកាន់​ជាតិ​សាស​ដ៏​ទៃ ក្នុង​នយ័​ពង្រីក​នូវ​កិត្តិសព្ទ័​វប្បធម៌​ជាតិ​របស់​យើង​ទៅកាន់​ពី​ភព​លោក​។​ឯកឧត្តម​ម៉ៅ​ធនិន បាន​ប្រ​​គល់​ពានរង្វាន់​ដល់​ជយ័លាភី​ចំណាត់ថ្នាក់​លេខ​៣​ដែល​ត្រូវ​ទទួលបាន​នូវពាន​មួយ​លិខិតបញ្ជាក់​​មួ​យ​និង​ថវិកា​៦០​ម៉ឺន​រៀល​និង​ឯកឧត្តម​ខូយ​សុខា​បាន​ប្រគល់​ពានរ​ង្វាន់​ដល់​ជយ័លាភី​ចំណាត់​​ថ្នាក់​លេខ​២​ដែល​ត្រូវ​ទទួលបាន​នូវពាន​មួយ​លិខិតបញ្ជាក់​មួ​យ​និង​ថវិកា​ចំនួន​៨០​ម៉ឹន​រៀល ឯកឧត្តម​ហ៊ុន​ម៉ា​នី​ក៏​បាន​ប្រគល់​ពានរង្វាន់​ដល់​ជយ័លាភី​ចំណាត់ថ្នាក់​លេខ​១​ដែល​ត្រូវ​ទទួលបាន​នូវពាន​មួយ​លិខិតបញ្ជាក់​មួ​យ​និង​ថវិកា​ចំនួន​១.៦០០.០០០​រៀល​ក្នុង​នោះ​ឯកឧត្តម​ក៏​បាន​ប្រគល់​នូវ​កំព្យូទរ័​២​គ្រឿង​និង​ថវិកា​២​លាន​រៀល ជូន​សភាព​សពន្ធ័​យុវជន​កម្ពុជា​ខេត្ត​ពោធិសាត់​។​

2