ជនសង្ស័យ​២​នាក់​យក​ម៉ូតូ​គេ​មក​បញ្ចាំ​ត្រូវ​ម្ចាស់​គេ​ទាន់​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​

0

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បន្ទាប់ពី​គេ​លួច​យក​ម៉ូតូ​វីវ៉ា​មួយគ្រឿង មក​បញ្ចាំ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់​ប្ដឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​ភ្លាមៗ​នៅ​ចំណុច​ផ្លូវ​១៨៦ ទល់មុខ ផ្ទះ​បញ្ចាំ លេខ​7C កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩​ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​ ​តាម​ការ​អោយដឹងពី​ម្ចាស់​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស៊េរី​ចាស់​ឈ្មោះ ខន វាសនា អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ស្នាក់​ផ្ទះជួល​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយដឹងថា គាត់​ជា​អ្នករត់ម៉ូតូឌុប ហើយ​គាត់​បាន​ឌុប​បងប្រុស​គាត់​ម្នាក់​ម​ក​ផ្ទះសំណាក់​យីហោ ណា​ណា នៅតាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង ហើយ​គាត់​ក៏បាន​

ឡើងទៅ​លើ​ជាមួយនិង​បងប្រុស​គាត់ ដោយ​ទុក​ម៉ូតូ​នៅ​ខាងក្រោម មួយ​ភ្លេ​ត​ស្រាប់តែ​រូបគាត់​ចុះមក​វិញ​ក៏​បាត់​ម៉ូតូ​គាត់​តែម្តង មិនដឹងថា មាន​អ្នកណា​យកទៅ​នោះទេ ភ្លាមៗ​នោះ​រូបគាត់​ដែរ​ជា​ម្ចាស់​នេះ​ក៏បាន​ដើររក​របស់​ម៉ូតូ​ខ្លួន​នៅ​ម្តុំ​បញ្ចាំ ក៏បាន​ប្រទះឃើញ​បុរស​ពីរ​នាក់​និង​ឃើញ​ម៉ូតូ​គាត់​នៅ​កន្លែង​បញ្ចាំ​នោះ​ឃើញ​ដូចនេះ​គាត់​ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ឲ្យ​ចុះមក​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ខាងលើនេះ ។

ជនសង្ស័យ​ខាងលើនេះ​ទីមួយ​ឈ្មោះ ណុ​ក សារិត អាយុ ២៣​ឆ្នាំ មុខរបរ ជាងសំណង ស្នាក់នៅ ភូមិ​ត្រពាំង ឃ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់ទៀត​ឈ្មោះ ថូ​ង​ណាក់​អាយុ ២០​ឆ្នាំ មុខរបរ ជាងសំណង ស្នាក់នៅ​ភូមិ​ត្រពាំង​ឃ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដូចគ្នា ហើយ ជនសង្ស័យ​នេះ​បាន​និយាយ​ដែរ​គេ​មិនបាន​លួច​ទេ គឺ​ម្ចាស់​ម៉ូតូ​នេះ​ឲ្យ​ពួកគេ​យកមក​បញ្ចាំ​ទេ ។

ទោះជា​មានការ​ដោះសា​រយ៉ា​ង​ណាក៏ដោយ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​និង​នាំ​ជនរងគ្រោះ​ដែរ​ជា​ម្ចាស់ ខាងលើនេះ​ទៅធ្វើ​ការដោះស្រាយ​គ្នា​នៅ​នរគ​បាល​ប៉ុ​សិ៏​ទឹកល្អក់​៣ ទៅតាម​ផ្លូវច្បាប់​៕ ​Image5 Image6