កីឡាករ Filipe Luis ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងលក្ខ័ណ្ឌផ្ទាល់ខ្លួនលើការផ្លាស់ ទៅកាន់ក្លិប Chelsea រួចរាល់ហើយ ។ យោងតាមគេហទំព័រ The Sun បានចុះផ្សាយថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះនឹងដើរតាមកីឡាករ ខ្សែប្រយុទ្ធ Diego Costa
ដែលបានចាកចេញពីក្លិប Atletico Madrid ទៅកាន់ទឹកដី Stamford Bridge ហើយនៅពេលនេះរូបគេបានសម្រេចចិត្តផ្លាស់ទៅកាន់ក្លិប Chelsea ជាមួយតម្លៃពលកម្មប្រមាណ២០លានផោន ។ គួរបញ្ជាក់ថា Luis ត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អម្នាក់ក្នុងចំណោមខ្សែការពារល្អៗជាច្រើនដែលលេងនៅតំបន់អឺរ៉ុបបន្ទាប់ពីរូបគេបង្ហាញពីទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុនដោយជួយឲ្យក្លិប Atletico ឈ្នះជើងឯក La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៦ ៕







































