ក្រុមបាតុករថៃប្ដេជ្ញាមិនឱ្យលោកស្រី យីងឡាក់ចូលធ្វើការបាន

0

បាងកកៈ បាតុករ​ថៃ​រាប់ពាន់នាក់​បាន ឡោមព័ទ្ធ​អគារ​រដ្ឋាភិបាល​រារាំង​លោក ស្រី យី​ង​ឡាក់ វិលត្រឡប់​ទៅធ្វើ​ការ​ដូច ដើម​វិញ ។ ​មេដឹកនាំ​គណៈកម្មការ​ធិ​ការកែទម្រង់ ប្រជាធិបតេយ្យ​ប្រជាជន PDRC លោក Katasila និយាយថា “​យើង​បាន​ការពារ អគារ​រដ្ឋាភិបាល​យ៉ាង​ល្អ​បំផុត​ដោយ​មិន អនុញ្ញាតឱ្យ​លោកស្រី​យី​ង​ឡាក់​វិលត្រឡប់ ចូលទៅ​កាន់​ទីនោះ​ធ្វើការ​ទៀតឡើយ ។ យើង​អនុញ្ញាត​ឱ្យតែ​រដ្ឋាភិបាល​ដែល​កើត ឡើង​ដោយ​ក្រុម PDRC ធ្វើការ​នៅ ទីនោះ ។ ​ក្នុងពេល​ជាមួយគ្នា​នោះ មេដឹកនាំ ក្រុមនិស្សិត​ដើម្បី​កែទម្រង់​ប្រជាធិបតេយ្យ បានឱ្យដឹងថា ក្រុមប្រឆាំង​បាន​សាងសង់ ជញ្ជាំង​បេតុង​នៅ​ខាងក្រៅ​វិមាន​រដ្ឋសភា រារាំង​លោកស្រី​យី​ង​ឡាក់​វិលត្រឡប់​ចូល ធ្វើការ​វិញ ។

​រយៈពេល​ជាច្រើន​ខែ​កន្ល​កង​មក​លោក ស្រី​យី​ង​ឡាក់ មិន​ធ្វើការ​នៅ​អគារ​រដ្ឋ សភា​ក្នុង​គោលដៅ​បញ្ចៀស​ការប៉ះទង្គិច ជាមួយ​ក្រុមបាតុករ ដោយ​លោកស្រី បាន​ប្ដូរ​ទីតាំង​ទៅធ្វើ​ការ​នៅ​ការិយាល័យ របស់​ក្រសួងការពារជាតិ​វិញ ។ ចំណែក ការប្រជុំ​គណៈរដ្ឋមន្ដ្រី​ជាប្រចាំ​នោះ​នៅ ទីតាំង​ទាហាន​អាកាស​របស់​ថៃ ។ ​

ការប្ដេជ្ញា​ឡោមព័ទ្ធ​វិមាន​រដ្ឋាភិបាល ពី​សំណាក់​ក្រុមបាតុករ​កើតឡើង​ក្រោយ ពេលដែល​ប៉ូលិស​ថៃ​ប្ដេជ្ញា​បោសសម្អាត ក្រុមបាតុករ និង​រុះរើ​បើកផ្លូវ​មួយចំនួន ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ឡើងវិញ ខណៈដែល​បាតុករ​កាន់តែ​ថយចុះ​នោះ ។​ ​អគ្គនាយក​មជ្ឈមណ្ឌល​ការពារ​សន្ដិ​-​ភាព​និង​សណ្ដាប់ធ្នាប់​ថៃ លោក Cha-loem Yubumrung បានប្រកាសថា មជ្ឈមណ្ឌល​របស់លោក​នឹង​ប្រើប្រាស់ កម្លាំង​ប៉ូលិស​ជា​ទ្រង់ទ្រាយ​ធំ​បោសសម្អាត ក្រុមបាតុករ និង​រុះរើ​របាំង​ឃាំង​ផ្លូវ​នៅ​៥ កន្លែង​ដែល​ក្រុមបាតុករ​ដឹកនាំ​ដោយ គណៈកម្មការ​កែទម្រង់​ប្រជាធិបតេយ្យ ប្រជាជន PDRC ។ ​unnamed1 unnamed2 unnamed3 unnamed4