បន្ទាយមានជ័យ៖ អារាមដែលជាទីសការបូជារបស់ជនពិការនិងគ្រួសារ(វត្តប្រាសាទសំរោងតេជោសែនជ័យ) ទទួល បានបច្ច័យជិត ៦០ លានរៀលពីកឋិនសាមគ្គីដង្ហែរចូលសម្រាប់ ក៍សាងបន្ត ។ អង្គកឋិនសាមគ្គីផ្ដូចផ្ដើមពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ញាការរងកងទ័ពជើងគោកនិង ជាប្រធានគណះកម្មធិការ នៃមណ្ឌលអភិវឌ្ឍន៍តេជោភ្នំឆ័ត្រ ៣១៧ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលជាពុទ្ធបរិស័ទ្ធ មកពីទីជិតឆ្ងាយ ពិសេសក្រុមគ្រួសារយោធិនពិការ ។
ឯកឧត្ដម ជា ព្រឿងនាយរងកមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រប្រាប់ថា៖ កឋិនសាមគ្គីដែលបានដង្ហែរមកកាន់វត្តប្រាសាទសំរោងតេជោសែនជ័យ ស្ថិតនៅភូមិតេជោសែនជ័យ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទទួលបច្ច័យក៍សាងសរុប ៥០ លាន៦៧១ពាន់រៀល ប្រាក់ដុល្លា៣៨០០ដុល្លា ប្រាក់បាត ៧៧៨០ បាត ក្នុងនោះចំណាយអស់បរមាណជា១០ លានរៀល ប្រាក់ដុល្លា៨០០ដុល្លា ប្រាក់បាត ៦០០បាត។
ឯកឧត្ដម ជា ព្រឿងបញ្ជាក់បន្ថែមថា៖ដោយទីអារាមមួយនេះកំពុងក៍សាងព្រះវិហារ ហើយត្រូវចំណាយថវិការច្រើន ទើបឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ញាការរងកងទ័ពជើងគោកនិង ជាប្រធានគណះកម្មធិការ នៃមណ្ឌលអភិវឌ្ឍន៍តេជោភ្នំឆ័ត្រ ៣១៧ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលជាពុទ្ធបរិស័ទ្ធ មកពីទីជិតឆ្ងាយ ពិសេសក្រុមគ្រួសារយោធិនពិការបានផ្ដូចផ្ដើមដង្ហែរអង្គកឋិននេះ ស្របពេលព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសផងនោះ និងបន្តការក៍សាងព្រះវិហារដែលនិងត្រូវចំណាយរហូតដល់ ២៤ ម៉ឺនដុល្លាអាមេរិក។
ព្រះវិហារផ្ដើមសាងសង់ជាបីដំណាក់ក្នុងនោះ ចាក់គ្រិះឡើងឃឿនគ្រោងចំណាយប្រមាណ៥១០០ដុល្លារួចរាល់ ដំណាក់កាលទី២ ចាប់ពីឃឿនឡើងដល់ប្លង់សេខាងលើចំណាយទឹកប្រាក់ប្រមាណ ៩៥០០០ដុល្លានិងដំណាក់កាលទី៣ ចាប់ពីប្លងសេឡើងទៅដំបូលប្រក់ខ្បឿងស្រការនាគ និងក្បាច់រចនាបទខ្មែរ អស់ទឹកប្រាក់៨៤០០ដុល្លា។ 
ឯកឧត្ដម ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោគ និងជាប្រធានគណះកម្មធិការ នៃមណ្ឌលអភិវឌ្ឍន៍តេជោភ្នំឆ័ត្រ៣១៧ ក្នងពិធីដង្ហែរអង្គកឋិនសាមគ្គីនេះ បានថ្លែងអំណរគុណឯកឧត្ដមលោកជំទាវដែលបាន ចូលរួមក៍សាងព្រះវិហារវត្តសំរោងតេជោសែនជ័យ និងសំណូមពរផងដែរដល់សប្បរស់ជននិងពុទ្ធបរិស័ត្រក្នុងនិងក្រៅប្រទេស មេត្តាផ្ដល់ចូលនូវបច្ច័យបន្ថែមទៀត ដើម្បីជួយក៍សាងព្រះវិហាររួចក្នុងពេលឆាប់ៗនេះ៕ដោយ៖ឃិន គន្ធា




































