របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៣ និង ទិសដៅការងារ ឆ្នាំ ២០១៤ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ

0

​ ​ព្រះវិហារ៖ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ កុម្ភៈ​ឆ្នាំ ២០១៤ នៅ​ទី​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បានរៀបចំ​កម្មវិធី​បូក​សរុប លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៣ និង លើក​ទិសដៅ​ការងារ បន្ត​ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​របស់លោក ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ។​ ​ ​យោងតាម​របាយការណ៍​ការងារ ឆ្នាំ ២០១៣ បានឱ្យដឹងថា លទ្ធផល​ប្រតិបត្តិ​តូ​នាទី ភារៈកិច្ច​របស់​កងរាជអាវុធហត្ថ ចេញ​ល្បាត ចំនួន ១០១​លើក ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ៥៨៨១ នាក់ រថយន្ត​ចំនួន ៧០២ គ្រឿង ម៉ូតូ​ចំនួន ១៧៧៩ គ្រឿង ចេញ​ការពារ​ប្រតិភូ​ថ្នាក់ជាតិ អន្តរជាតិ បាន​ចំនួន ៨០​លើ ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ៦៧៧​នាក់ រថយន្ត ១៦៥​គ្រឿង ម៉ូតូ​ចំនួន ១៦២ គ្រឿង​ក្នុងនោះ​ក៏មាន​ការទទួល និង

ការការពារ ក្បួន​ក្រុមយុវជន ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ហ៊ុនសែន ចំនួន ៦​លើក​ចេញ​បង្ក្រាប​និង ការពារ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ៤៥៦​នាក់ រថយន្ត​ចំនួន ៣៣​គ្រឿង ម៉ូតូ​ចំនួន ៥៨០​គ្រឿង ធ្វើ​សកម្មភាព​បាន​ចំនួន ១១៦​លើក សរុប​ប្រើប្រាស់​កម្លាំង ៧០០៦​នាក់ រថយន្ត​ចំនួន ៨៩៨​គ្រឿង ម៉ូតូ ២៥២៥​គ្រឿង ធ្វើ​សកម្មភាព​បាន​ចំនួន ២៩៩​លើក ។​ ​ ​ប្រតិបត្តិការ​បង្ក្រាបបាន​ទទួល​ដីការ​ចំនួន

១៤១​ដីកា អនុវត្ត​រូ​ច ១០៨​ដីការ បន្តរ​អនុវត្ត ៣៣​ដីកា និង ទទួល​ពាក្យបណ្តឹង ចំនួន​២២ បណ្តឹង អនុវត្ត​រូ​ច ២​បណ្តឹង បន្ត​អនុវត្ត​១​បណ្តឹង ​ ​លោក ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មានប្រសាសន៍ថា ការខិតខំ​របស់​អង្គភាព កងរាជអាវុធហត្ថ មួយឆ្នាំ​កន្លងមកនេះ​ឃើញថា សភាពការណ៍​សន្តិសុខ​សង្គម​មានការ​ថយចុះ​យ៉ាងខ្លាំង យើង​គ្រប់គ្រង​សភាពការណ៍​បាន​យ៉ាង​ល្អ ទិសដៅ​បន្ត​ឆ្នាំ ២០១៤ ក្នុងនាម​មេបញ្ជាការ

កងរាជអាវុធហត្ថ សូមឱ្យ​អស់លោក មេបញ្ជាការរង គ្រប់​បណ្តា​អង្គភាព​ទាំងអស់​ត្រូវតែ​ខិតខំ​ការពារ​បង្ការ​បង្ក្រាប និង សហ​ការណ៍​ជាមួយ​ស្ថាប័ន នានា​អាជ្ញាធរ​ដែនដី អនុវត្ត​ច្បាប់​បទ​បញ្ចា របស់​រាជរដ្ឋាភិបាល​ព្រមទាំង ចូលរួម​ផ្សព្វផ្សាយ​ក្រមសីលធម៌​វិន័យ​ទូទៅ របស់​កងយោធពល​ខេមរភូមិន្ទ សិទ្ធ​ប្រើប្រាស់​អាវុធជាតិផ្ទុះ និង​ចូលរួម អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​។​ ​unnamed1 unnamed3 unnamed4 unnamed5