រយៈ ពេល ៣-៤ ថ្ងៃខាងមុខទៀតនេះ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម នឹងហក់ឡើងខ្លាំង ពោលអាច នឹងហក់ឡើងជិតដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន

0

​ភ្នំពេញៈ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកក្កដា ដែលបានចុះហត្ថលេខាដោយឯឧ លឹម គានហោ  បានឲ្យដឹងថា នៅ​រយៈ ពេល ៣-៤ ថ្ងៃខាងមុខ​ទៀត​នេះ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម នឹង​ហក់ឡើងខ្លាំង ពោលអាច នឹង​ហក់​

ឡើងជិតដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន។

ក្រសួងធនធានទឹក ក៏បានប្រកាសឲ្យដឹងទៀតថា ទឹកទន្លេមេគង្គក្រោម ទន្លេសាប និង ទន្លេ​បា​សាក់ ទឹកក៏នឹងបន្តហក់ ឡើងជាបន្តបន្ទាប់ផងដែរ។ ការបន្តហក់ឡើង នៃកំពស់ទឹកទន្លេ នឹងធ្វើឲ្យទឹក​ហូរ​ចូលព្រែក និងលិចតំបន់ទំនាបតាមដង ទន្លេមួយចំនួន នាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំ និង ដំ​ណាំកសិកម្ម។

ក្រសួងបានបញ្ជាក់ទៀតថា ទឹកជំនន់នេះ កើតឡើងដោយសារតែមានទឹកភ្លៀងធ្លាក់ខ្លាំងនៅ​អាង​ទន្លេមេគង្គក្នុង ប្រទេស កម្ពុជា ឡាវ និង ថៃ ក្រោមឥទ្ធិពលព្យុះទី៩ ឈ្មោះថា រ៉ាម៉ាសាន់។

សេចក្តីប្រកាស ដែលបានចុះហត្ថលេខាដោយ ឯ​ឧ លឹម គានហោ រដ្ឋមន្រ្តី​​ក្រសួ​ធន​ធាន​ទឹក និង​ឧតុនិយម ដដែលនេះ ក៏បាន​អំ​ពាវនាវដល់អាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋ ដែលរស់​នៅ​តាម​ដង​ទន្លេ​​មេ​គង្គ ទន្លេសាប និង ទន្លេ​​បាសាក់ មានវិធានការ និងបង្កើនការយកចិត្តទុកដាក់ ប្រុង​ប្រ​យ័ត្ន​ខ្ពស់ ចំ​​ពោះ​​ស្ថា​ន​ភាព​ទឹក​ជំ​នន់​ខាង​លើ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាច​កើត​មាន​ឡើង ជាយ​ថា​​ហេតុ៕

 

khmer-news-53cb6915b4c29