​​ឯកឧត្តម ពេជ្រ ប៊ុនធិន ជា​អធិប​ត​ភាព​ក្នុង​ពិធី​ណេះ​សំ​ណា​ល​វិទ្យាស្ថាន​ក្រុង​អង្គរ

0

​ខេត្តកំពង់ធំ​៖ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះ សំ​ណា​ល នៅ​វិទ្យាស្ថាន​ក្រុង​អង្គរ ព្រមទាំង​ប្រតិភូ​អមដំណើរ ក្រោម​ការចូលរួម​ពី​សំណាក់ ឯកឧត្តម សុខ លូ អភិបាលរង​ខេត្ត កំពង់ធំ លោក កើត រ័ត្ន នាយក​វិទ្យាស្ថាន​ក្រុង​អង្គរ និង​អភិបាលស្រុក​ជាច្រើន​នាក់ និង​លោកគ្រូ មន្ត្រីរាជការ សិស្សានុសិស្ស​ចូលរួម​ជាង​១០០០​នាក់ ស្តីពី​កិច្ចការ និង​ការគ្រប់គ្រង​មុខងារសាធារណៈ កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៤ ។​Image13

​នៅក្នុង​ពិធី​សំណេះសំណាល ឯកឧត្តម ពេជ្រ ប៊ុនធិន​បាន​មានប្រសាសន៍​ណែនាំ សំណេះសំណាល​ជាមួយ​និ​សិ​ត្យ គ្រូបង្រៀន និង​មន្ត្រីរាជការ ស្តីពី​ប្រវត្តិ​និង​ការវិវត្តន៍ របស់​មន្ត្រីរាជការ​ស៊ី​វ៉ិ​ល​នៅ​កម្ពុជា ដោយ​បញ្ជាក់ ថា វិមជ្ឈការ​គឺ​ឲ្យ​ប្រជាជនមាន​សិទ្ធ​ប្រជាធិបតេយ្យ​មក​ចូល​ជាមួយ​ដើម្បី​សម្រេច ឯ​វិសហមជ្ឈការ គឺជា​ការ​បង្ខិត​សេចក្តីសម្រេច ឲ្យ​នៅ​ជិត ប្រជាជន ដែល​វា​ខុសគ្នា​នៃ​ការអនុវត្តន៍ និង​ខុសគ្នា​Image14

ទាំងស្រុង​ផ្នែក​ទិដ្ឋភាព​ច្បាប់ ដែល​ហៅថា រដ្ឋបាល​គឺជា ការទំនាក់ទំនង​គ្នា រវាង​ស្ថាប័ន និង​ស្ថាប័ន អង្គភាព មួយ​ទៅ​អង្គភាព​មួយ ក្នុងការ​បែងចែក ភាព​ទទួលខុស ត្រូវ ចំណែក​រដ្ឋបាល​ផ្នែក​យោធា គឺជា​ការត្រួតត្រា​ផ្នែក​រដ្ឋបាល អ្នក​ដែល​ទទួលរង​នូវ​ការត្រួតត្រា បាន​ហៅថា ជាការ​ជិះជាន់ ជាក់ស្តែង​នៅ​ប្រទេស​នៅ​ប្រទេស​កម្ពុជា ក្រោយពី​អ៊ុនតាក់​ចូលមក កម្ពុជា​បាន​ជ្រើស​យក ពាក្យ​មួយទៀត​ហៅថា អភិបាលកិច្ច គឺជា​ការប្រព្រឹត្ត​អំពើ​ល្អ ដោយមាន​ការចូលរួម​គ្នា រវាង​អ្នកត្រួតត្រា អ្នក គ្រប់គ្រង រវាង​អ្នក​ដែល​ត្រូវ​គ្រប់គ្រង ។​ ​Image18

ក្នុង​ឳ​កាស​នោះ ឯកឧត្តម ពេជ្រ ប៊ុនធិន បាន​មានប្រសាសន៍ ណែ​នាំនូវ​ការប្រើប្រាស់​ពាក្យ​តាម​សម័យកាល ដ៏​សមរម្យ ក្នុងការ​ត្រួតត្រា​ក្នុង​រដ្ឋបាល និង​អភិបាលកិច្ច​ល្អ និង​ត្រូវ​ស្វែងយល់​ពី​អត្ថន័យ​ខ្លឹមសារ​នានា ក្នុង រដ្ឋបាល​សារ​ណៈ និង​ត្រូវ​យល់​ពី​អត្ថន័យ​នូវ​ការ​គ្រប់​គ្រង់ តាម​សម័យកាល ។​ ​