កំពង់ឆ្នាំង៖ស្ថានីយទូរទស្សន៍ខ្សែកាបខេស៊ី ខេត្តកំពង់ឆ្នាំង ដែលផ្សាយបានចំនួន៦៥ប៉ុសគ្របដណ្ដប់ទូទាំងទីរួមខេត្តកំពង់ឆ្នាំងត្រូវបានឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្ភោធដាក់ប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០១៤ ដែលស្ថានី យនេះស្ថិតនៅក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ 
លោកស្រី លាង មុំ ជាម្ចាស់ស្ថាបនិកដ្ឋាននីយទូរទស្សន៍ខ្សែកាបខេស៊ីបាននិយាយអោយអ្នកព័ត៌មានយើងដឹងថា៖ ស្ថានីយទូទស្សន៍ខេស៊ី បានចាប់ដំណើរការពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣ ការផ្សាយបានគ្របដណ្ដប់ពេញទីរួមខេត្តកំពង់ឆ្នាំង ដែលមានអតិថិជនគាំទ្រនិងប្រើប្រាស់ជាង ២០០០ គ្រួសារ។ទូទស្សន៍ខ្សែកាបខេស៊ី ផ្សាយបានចំនួន ៦៥ ប៉ុសតំលៃសេវាប្រើប្រាស់ទូរទស្សន៍មួយគ្រឿងក្នុងមួយខែ ថ្លៃ ១០០០០រៀល ជាគោលការនិងទិសដៅរបស់ស្ថាននីយ នៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះត្រូវរៀបចំបណ្ដាញខ្សែកាបបន្តអោយដល់មូលដ្ឋានភូមិឃុំក្នុងស្រុករលារប្អៀរបថែមទៀត សំដៅរួមចំណែកលើកស្ទួយពង្រីកនិងអភិវឌ្ឍន៍វិស័យព័ត៌មាននៅក្នុងប្រទេសយើងអោយបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមជនបទ។ 
លោកស្រី លាង ស្រីមុំ ម្ចាស់ស្ថាបនិកស្ថានីយអោយដឹងទៀតថា៖ ក្រៅពីទូរទស្សន៍ខ្សែកាប ខេស៊ី នៅក្នុងខេត្តកំពង់ឆ្នាំង លោកស្រីមានស្ថានីយ៍ខ្សែកាបនៅបរកែវ ខេត្តតាកែវ ទូរទស្សន៍ខ្សែកាបច្បារមននៅខេត្តកំពង់ស្ពឺ ហើយនៅក្នុងឆ្នាំ២០១៥ខាងមុខ និងត្រៀមបង្កើតស្ថានីយទូរទស្សន៍ខ្សែកាប អរ ធី ខេ នៅខេត្តភូមិភាគឥសាននៃប្រទេសកម្ពុជាយើងទៀតដែលមានគម្រោងចំណាយថវិកាជាង៣៥ម៉ឺនដុល្លា។
នៅក្នុងពីធីសម្ភោធទូរទស្សន៍ខ្សែកាប ខេស៊ី ខេត្តកំពង់ឆ្នាំង ឯកឧត្តម ខៀវ កាញា រិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងប្រតិភូអមដំណើរ បានអញ្ជើញចូលពិនិត្យការងារបច្ចេក ទេសក្នុងបន្ទប់ផ្សាយរបស់ស្ថានីយ និងបានណែនាំដល់បុគ្គលិកស្ថានីយ៍អោយខិតខំយកចិត្តទុកដាក់ ប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋអោយបានល្អតាមសេចក្តីត្រូវការរបស់ពួកគាត់។
ព្រោះថាវិស័យព័ត៌មាន មានសារៈប្រយោជន៍សំខាន់ណាស់ក្នុងជីវភាពរស់នៅ មុខរបរពាណិជ្ជកម្ម ការរីកចំរើននានារបស់ប្រទេសជាតិ និងព័ត៌មានផ្សេងៗ ទាក់ទងជាមួយគ្រោះមហន្តរាយដែលអាចកើតឡើង ព័ត៌មានដែលជាសំណូមពរពីប្រជាពលរដ្ឋជូនទៅប្រមុខរាជរដ្ឋាភិបាល និងនាំមកពីរាជរដ្ឋាភិបាលផ្សព្វផ្សាយជូនប្រជាពលរដ្ឋយើងវិញ ដែលនេះជាបេសកម្មមិនអាចខ្វះបានរបស់ស្ថានីយ ខ្សែកាប និងបុគ្គលិកជាអ្នកព័ត៌មាន៕



































