បន្ទាយមានជ័យ:ឈ្មួញខិលខូចនៅតែបន្តលូចនាំចេញ ដឹកជញ្ជូនជ្រូក មាន់ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ តែត្រូវមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យសហការសមត្តកិច្ចជំនាញ ឃាត់ចាប់ដើម្បីក្រុមចន្ថាឡេស័កត្រួតពិនិត្យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ៖ សកម្មភាពអនុវត្តន៏បាននៅយប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០មានដូចខាងក្រោម:
1.បានចុៈធ្វើអធិការកិច្ចនែការដឹកជញ្ចូនជ្រូករស់ចំនួន៥ក្បាលតាមមធ្យោបាយរថយន្តកាម៉ារីកាត់គូដពណ៌សំបកឪឡឹកនៅក្នុងសត្តឃាដដ្ឋានផាន់តារ៉ារិទ្ធដែលអជីវករពិឃាដលួចនាំចូលពីប្រទេសថៃ។បន្ទាប់មកក្រុមការងារបានយកវត្ថុតាងមកការិ.ដើម្បីចាត់ការតាមនិតិវិធីបន្តរ។
2.បានធ្វើការស្ទាក់ចាប់បានឡានកូរ៉េគ្នានផ្លាកលេខពណ៏សនៅចំណុចសាលា ក្រហមភូមិសូរិយាឃុំកូបស្រុកអូរជ្រៅដែរផ្ទុកតាការមាន់រស់ចំនួន១២០គុណ៧មាន់ស្មើនិងចំនួន៨៤០ក្បាលដែលលួចនាំចូលពីប្រទេសថៃតាមច្រកល្បៀងច្រកពាណិជ្ចស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃគ្មានលិខិតអនុញ្ញាតិ។
3.នៅវេលាម៉ោង២០និង៥០នាទីក្រុមអន្តរគមន៏ការិ.ផលិតកម្មបសុព្យាបាលបានស្ទាក់ចាប់បានឡាននីសាន់ពណ៏ទឹកប្រាក់ផ្លាកលេខភ្នំពេញ:ច៧៥៨២ផ្ទុកជ្រូករស់១៦ក្បាលនៅចំណុចភូមិសិលាខ្មែរឃុំអូរបីជាន់ដែលលួចនាំចូលពីប្រទេសថៃគ្នានលិខិតអនុញ្ញាតិ។
4.នៅវេលាម៉ោង២២និង៣០នាទីក្រុមអន្តរគមន៏ការិ.ផលិតកម្មបសុព្យាបាលបានសហការនគរបាលសេដ្ឋកិច្ចខេត្តធ្វើការស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកកាម៉ារីចង្កូតស្តាំពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2F1013ផ្ទុកកូនជ្រូកចំនួន៧៥ក្បាលដែលលួចនាំចូលពីប្រទេសថៃគ្មានលិខិតអនុញ្ញាតិ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ៖ ការបង្ក្រាបបានជ្រូកខាងលើ គឺទី១ ជាការនាំចូលអត់ច្បាប់អនុញាតិនិងខុសនឹងសារាចរលេខ០៧ របសើរាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង ។និងវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងកាណែនាំរបស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពីនាំចូលខុសច្បាប់ សាច់សត្វ និងសត្វរស់ពីប្រទេសថៃតាមច្រករបៀង ឬដោយខុសច្បាប់។
ទោះជាយ៉ាងណាលោកហ៊ុយ ទូច នៅតែនិយាយពីផលលំបាកក្នុងការទប់ស្កាត់បទច្រកល្បៀងច្រើនហើយស្ថិតការគ្រប់គ្រងរបស់កងកំលាំង។មន្ត្រីជំនាញតិចហើយធ្វើការតែតាមដងផ្លូវ។
សូមបញ្ចាក់ថាបទល្មើសទាំងបួនករណីនេៈត្រូវបានសមត្ថកិច្ចជំនាញយកវត្ថុតាងមកការិ.ដើម្បីបន្តរអនុវត្តន៏តាមនិតិវិធីនៃច្បាប់សុខភាពសត្វ ផលិតកម្មសត្វ។