អភិបាលខណ្ឌដូនពេញ បដិសេដថា៖ អាជ្ញាធរខណ្ឌមិនមានការពាក់ពន្ធ័ ជាមួយនឹងកន្លែងផ្ញើម៉ូតូផ្សាររាត្រីនោះទេ

0

ភ្នំពេញៈ លោក គឹម វុត្ថា ប្រធានសន្តិសុខ សាលាខណ្ឌដូនពេញបានបដិសេធថា  ជុំវិញការលក់ដូរ​និងកន្លែងផ្ញើកង់ ម៉ូតូ និងរថយន្ត​ របស់​​​បង​ប្អូ​ន​ប្រជា​ពលរដ្ធ នៅក្នុង និងនៅជុំវិញផ្សាររាត្រីនេះ គ្មានអ្វី​ពាក់​​ពន្ធ័ជាមួយនឹងសាលាខណ្ឌដូនពេញនោះទេ

ពីព្រោះ​ផ្សារនេះ គ្រប់គ្រងដោយសាលារាជ​ធានី​ភ្នំពេញ និងមានក្រុមហ៊ុនឯកជន​បានដេញថ្លៃធ្វើអាជីវកម្ម​ពីសាលារាជធានី​ស្របតាម​ផ្លូវច្បាប់​ ក្នុងនោះ ក្រុមហ៊ុន រត្ន័ សែនសុភាព បានទទួលសិទ្ធ នៃការទទួលខុសត្រូវ ក្នុងការផ្ញើរកង់ម៉ូតូ និង រថ​យន្ត ដែលបានចរចា​គ្នា​ជាមួយ​នឹ​ងភាគីផ្សាររាត្រីក្នុងការធ្វើអាជីវកម្ម ។

Sequence 34.Still052

Sequence 34.Still057

ការបំភ្លឺរបស់លោក គឹម វុត្ថា ប្រធានសន្តិសុខ សាលាខណ្ឌដូនពេញ នាពេលនេះ បានធ្វើឡើង ក្នុងគ្រាដែលមានការរិះគន់ ពីមហា​ជន​មួយចំនួន ដែលបានចោទលើអាជ្ញាធរមានសមត្ថកិច្ចថា៖ ការ​បង្កើត​នេះ ដោយសារតែមាន​ការ​​អនុញ្ញាត​ពីអាជ្ញាធរខណ្ឌដូនពេញ តាមរយៈនៃការ​ទទួលលាភ​សក្ការៈ​ពីផ្សារ​រាត្រី​ ។

Sequence 34.Still056

Sequence 34.Still055

សូមបញ្ជាក់ថា៖ ផ្សាររាត្រី ជាផ្សារមួយ ​ក្នុងចំណោមផ្សារធំនានា ក្នុងខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ​ ហើយត្រូវបានប្រជាពលរដ្ឋ និងក្រុមអាជីវករ​នាំគ្នា​មកលក់ដូរនៅពេលយប់ ។ ម្យ៉ាង​ទៀត បើ​ចំថ្ងៃមានគេប្រគំតន្ត្រី​ផងនោះ មានភ្ញៀវជាច្រើន បាននាំគ្នាមកទស្សនាកំសាន្ត បង្កឲ្យ​មាន​ការកកស្ទះ​ជាអ​ន្លើ​ ។ ដោយមើលឃើញពីការកើនឡើងរបស់ភ្ញៀវជាលំដាប់ និងធ្វើឲ្យភ្ញៀវ​មាន​ការ​លំបាក នៃការ​ទុកដាក់ ​កង់ ម៉ូតូ និងរថយន្ត គេឃើញមានក្រុមអាជីវករ បានមក​បង្កើតកន្លែង ទទួល​ផ្ញើរ​កង់ម៉ូតូ និងរថយន្ត​ ដើម្បីសំរួលដល់ការលំបាករបស់ភ្ញៀវ ។

Sequence 34.Still054

Sequence 34.Still053

លោក គឹម វុត្ថា ប្រធានសន្តិសុខ សាលាខណ្ឌដូនពេញបានឱ្យដឹងទៀតថា  កន្លងមក​សាលារាជ​ធានី​ភ្នំពេញ បានកោះអញ្ជើញភាគីពាក់ពន្ធ័​ទៅប្រជុំ​នៅសាលារាជធានី និងសាលាខណ្ឌដូនពេញ ក្នុង​គោលបំណងឲ្យមានការសហការគ្នា​ឱ្យ​បាន​ល្អ​ប្រ​សើរ ក្នុងការជួយសំរួលដល់ការកកស្ទះចរាចរ នៅក្នុងតំបន់នេះ   ហើយកន្លងមក កម្លាំងសណ្តាប់ធ្នាប់​របស់លោកក៏​បានចុះជួយ​ធ្វើ​អន្តរាគមន៏​សំរួល​ចរាចរ​ភ្លាមៗ​ផងដែរ ។

ដូចនេះហើយ លោក គឹម វុត្ថា សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្លាប់​បានរិះ​គន់កន្លង​មក​នេះ ថា៖ កន្លែងនេះ ពិតជាគ្មានការពាក់ពន្ធ័ទៅនឹងរឿងលុយកាក់ ជាមួយ​ភាគីក្រុម​ហ៊ុន​នោះឡើយ ៕