ឯកឧត្តមរដ្ឋមន្ត្រីមិន ឃិន ៖ អគាររដ្ឋបាលមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ បានសម្ភោធដាក់ឲ្យមន្ត្រីរាជការប្រើប្រាស់

0

ពោធិសាត់៖ អគាររដ្ឋបាលមន្ទីរធម្មកា រនិងសាសនា ខេត្តពោធិ៍សាត់ ដែលទើបកសាងរួច បានធ្វើពិធី សម្ភោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤

E3 - PS[(000013)14-10-11]

 

 

E3 - PS[(001257)14-11-21]

ក្រោមអធិបតីភាព ឯកឧត្តម មិន ឃិន ​រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃ​គណ​អភិបាលខេត្តពោធិ៍សាត់។

ក្នុងឧិកាសនោះក៍មានការនិមន្តចូលរួមពីព្រះវិចិត្រព្រម្មធរយហថេរោ យ៉ែម ហន ព្រះ​មេ​គណ​ខេត្ត ព្រះសង្ឃ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធាន អនុប្រធាន​មន្ទីរ​នានា ក្នុង​ខេត្ត​មួយចំនួនទៀត។

        តាមរបាយការណ៍របស់លោក នូ ផេង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តឲ្យដឹងថា ពីមុន គឺជា​មន្ទីរ​រណសិរ្យសាមគ្គីអភិវឌ្ព្យន៍មាតុភូមិកម្ពុជា លុះដល់ឆ្នាំ១៩៩២ទើបប្ដូរឈ្មោះមកជាមន្ទីរធម្ម​ការនិង​កិច្ចការសាសនា,ក្រោយមកទៀតឲ្យឈ្មោះថា មន្ទីរធម្មការ និងសាសនា ពេញច្បាប់ ដែលមាន ទីតាំងនៅផ្ទះល្វែងខាងលិចផ្សារថ្មី ស្ថិតក្នុងភូមិពាលញែក២​ សង្កាត់ផ្ទះព្រៃ ​ក្រុងពោធិ៍សាត់ ​ដែលជា​កម្មសិទ្ធិ របស់គណបក្សប្រជាជនកម្ពុជា ។​

E3 - PS[(000451)14-10-39]

E3 - PS[(003531)14-22-40]

ដោយសារទីតាំងនៅជាប់ផ្សារ​ចង្អៀត​ ពិបាក​ចេញ​ចូល​ខ្លាំងពេក ពិសេស​មន្ត្រីសង្ឃមកទំនាក់ទំនងទើបក្រសួងសម្រេចផ្ដល់ថវិកា​ចំនួនពីរម៉ឺនដុល្លា សហរដ្ឋ​អាមេរិក  មកឲ្យទិញដីប្ដូរទីតាំង​ នៅភូមិថ្នល់បំបែក​សង្កាត់រលាប ក្រុងពោធិ៍សាត់ នេះវិញ ។ អគារ​រដ្ឋ​បាលថ្មីដែលទើបកសាងរួច ធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ  មានទំហំ ១៤ម­×១៨មចាប់កសាងពីថ្ងៃទី០៧​ខែធ្នូ​ឆ្នាំ២០១៣​បញ្ចប់ជាស្ថាពរនៅថ្ងៃទី០៣ខែមីនាឆ្នាំ២០១៤។

        ​ឯកឧត្តមបណ្ឌិតម៉ៅ ធនិន និងឯកឧត្តមរដ្ឋមន្ត្រីមិន ឃិនបានថ្លែងកោតសរសើរ​ដល់មន្ទីរ​ធម្មការនិងសាសនាខេត្តពោធិ៍សាត់ដែលបានខិតខំត​ស៊ូឆ្លង​កាត់​ការលំបាកគ្រប់បែបយ៉ាងទំរាំបានកន្លែងធ្វើការថ្មីមានអគារសមរម្យនិងទីធ្លាធំទូលាយល្អប្រសើរជាងមុនបែបនេះ។   ក្នុងឧិកាសនោះឯកឧត្តមរដ្ឋមន្រ្តីមិន ឃិន​និងលោកជំទាវ និងឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន បានអញ្ជើញពិនិត្យ សំណង់បន្ទុំចេតិយ ក្នុងវត្តមណីរតនារាម ដែលកំពុងសាងសង់សព្វថ្ងៃនេះសំរេច បានប្រមាណ៧០%ហើយ ។

E3 - PS[(003638)14-22-54]

ព្រមទាំងបានជូនថវិកាដល់តាយាយ៣០នាក់ ម្នាក់ៗ៥.០០០រៀល និង​ប្រគេនសំភារះ ដល់វត្តចំនួន០៣គឺវត្តមណីរតនារាម វត្តសូរិយា និង វត្តមុនីវង្សារាមហៅវត្ត​ធម្មយុត្តិ​ក្នុងមួយវត្តទទួលបានអង្ករ៥០គក្រ,ទឹកក្រូច០១កែស,ទឹកបរិសុទ្ធ០២យួរ,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ​និងមី០១កែសផងដែរ៕ កែវ ហួរ