ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ទទួល​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ពីរ​គ្រឿង​ពី​សប្បុរសជន ជា​ជនជាតិ​ជប៉ុន​

​សៀមរាប : រថយន្ត​ពន្លត់​អគ្គីភ័យ ១ គ្រឿង​និង សម្ភារៈ ចាំបាច់​សម្រាប់​បម្រើការ​ឲ្យ​រថយន្ដព​ន្ល​ត់​អគ្គីភ័យ មួយចំនួនទៀត ជា​រថយន្ត​លើក​ទី​ពីរ​ហើយ​ដែល​លោក​កាន់​ណា​រី យួ​តាកាក និង​សប្បុរសជន ជា​ជនជាតិ​ជប៉ុន​ក្រោម​ការសម្របសម្រួល​រក​ម្ចាស់​ជំនួយ​ពី​សំណាក់​លោក​

វរៈសេនីយ៍ត្រី ហួត សុធី នាយរង​ការិយាល័យ​កណ្តាល​ភស្ភុភារ និង ហិរញ្ញវត្ថុ  នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ។ ជាក់ស្តែង​នៅ​ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤ បាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​រថយន្ដ ពន្លត់អគ្គីភ័យ ១​គ្រឿង និង សម្ភារៈ ចាំបាច់​ជាច្រើន​ទៀត​សម្រាប់​រថយន្ដ​ពន្លត់​អគ្គីភ័យ​ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​អស់លោក​ស្នងការរង មួយចំនួន​ទៀត​ផងដែរ ។ លោក ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ចំពោះ​សប្បុរសជន ជា​ជនជាតិ​ជប៉ុន  កន្លងទៅ និង​ជា​បន្តបន្ទាប់ តែងតែ​បាន​ជួយ​នូវ​សមិទ្ធិផល​ផ្នែក មនុស្សធម៌​បាន​ជាច្រើន ជូន​ដល់​ខេត្តសៀមរាប  កាលពី​ឆ្នាំ​២០១២ លោក​បាន​ជួយ​សាងសង់​អគារសិក្សា ៣​ខ្នង មាន ១៥​បន្ទប់ រួម​ទាំង​បន្ទប់ទឹក របង​សាលា ខ្លោងទ្វារ និង​សម្ភារៈ​សិក្សា​មួយចំនួន​ទៀត ។ ហើយ​ឆ្នាំ ២០១៤​នេះ  បាន​បញ្ជូន​គ្រូ​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ ឲ្យទៅ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម ចំនួន ១៦​នាក់ ក្នុង​រយៈពេល​១​ឆ្នាំ នៅ​ប្រទេស​ជប៉ុន  ។ ដោយឡែក​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​នេះ​សប្បុរសជន ជា​ជនជាតិ​ជប៉ុន​ក៏​បាន​បន្ត​ផ្តល់ជូន​នូវ​រថយន្ត​ពន្លត់អគ្គីភ័យ ១ គ្រឿង​និង សម្ភារៈ ចាំបាច់​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ជា​ការចូលរួមចំណែក ក្នុង​ការបំពេញ​នូវ​តម្រូវការ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​បម្រើ និង​ផ្ដល់​អន្តរាគមន៍ ក្នុង​ការជួយ​ពន្លត់​គ្រោះ​អគ្គីភ័យ សង្គ្រោះ​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​បណ្ដា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ផង​ដែរ ។ ហើយ​លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប សង្ឃឹមថា សប្បុរសជន ជា​ជនជាតិ​ជប៉ុន​នឹង​បន្ត​គៀង គរ សម្បុរ​ស​ជន ផ្សេងទៀត ឲ្យមក​ជួយ​ដល់​ខេត្ត​សៀមរាប ជា​បន្តបន្ទាប់​ទៀត ផងដែរ ៕​

1 2 3