បើក​វគ្គ​បំប៉ន​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​ដល់​មន្ត្រីនគរបាល​ខេត្ត​ព្រះវិហារ​

​កាលពី​ព្រឹក​ថ្ងៃទី​២៥ កក្កដា កន្លងទៅនេះ​មាន​ពិធី​បើក​វគ្គ​បំប៉ន​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​ដល់​ន្ត្រី​នគរបាល​ខេត្ត​ព្រះវិហារ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី  ជា  ប៊ុន​ថ​ល អនុប្រធាន​នាយកដ្ធាន​នគរបាល​ក្រសួង​មហាផ្ទៃ មាន​សិក្ខាកាម​ចូលរៀន​វគ្គ​បំប៉ន​នេះ​ចំនួន​២០០​នាក់​រយៈពេល

០២​ថ្ងៃ ។ លោក​វរៈសេនីយ៍ឯក កែវ ចំរើន ស្នងការរង​ទទួលបន្ទុក​នគរបាល​កណ្ដាល​យុត្តិធម៌​មានមតិ​ស្វាគមន៍ វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ត្រី ជា ប៊ុន​ថុល គណៈអធិបតី និង​ជា​គ្រូ​ឧទេស​នាម នៅក្នុង​ពី​ធី​បើក​វគ្គ​បំប៉ន​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ ។ លោក​ឧត្តមសេនីយ៍ត្រី ជា ប៊ុន​ថុល បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សិក្ខាកាម​នាឱកាស​នោះ​ដែរ​ដើម្បី​ឲ្យ​សិក្ខាកាម​ម្នាក់ៗ​ក្លាយខ្លួន​ជា​នគរបាល​យុត្តិធម៌​ត្រូវ​ទាមទារ​នូវ​ចំណេះដឹង​ផ្នែក​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​ឲ្យបាន​ច្បាស់លាស់ ។ លោក​ឧត្តមសេនីយ៍ត្រី​បានប​ន្តថា អស់លោក​ជា​មន្ត្រី​ជា​នគរបាល​ណា ខាង​គ្រឿងញ្ញៀន​ត្រូវតែ​យល់​ដឹង​អំពី​និតិ​វិធី​ច្បាប់​គ្រឿងញៀន ខាង​នគរបាល​យុត្តិធម៌​ត្រូវ​យល់​ដឹង​អំពី​ច្បាប់​ព្រហ្មទណ្ឌ ច្បាប់​ចរាចរណ៍ និង​ច្បាប់​ផ្សេងៗ​ទៀត ។ និយាយ​ជា​រួម​មន្ត្រី​គ្រឿងញ្ញៀន​យល់​ច្បាប់​គ្រឿងញ្ញៀន មន្ត្រី​ព្រហ្មទណ្ឌ​ពូកែ​ច្បាប់ព្រហ្មទណ្ឌ ខាង​ចរាចរណ៍​ពូកែ​ច្បាប់​ចរាច​រណ៍ ចំណុច​ដែល​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​ចង់បាន​បំផុត​នោះ​គឺ​បញ្ហា​ជំនាញ​សមត្ថភាព​ដែល​ត្រូវ​ទាមទារ​ឲ្យ​មន្ត្រីនគរបា​ល​របស់​យើង​បណ្ដុះបណ្ដាល​បង្កើន​សមត្ថ​ភាព​យល់ដឹង​ឲ្យបាន​ស៊ីជំរៅ​ផ្នែក​និតិវិធី​ក្រមព្រហ្មទណ្ឌ​លោក​ឧត្តមសេនីត្រី​បាន​បន្ត​ទៀតថា អស់លោក​ជា​មន្ត្រី​នគរបាល​នៅ​ទី​នេះ​ម្នាក់ៗ​មាន​អតិ​ភាព​ការងារ​មិនតិច​ជាង ៥​ឆ្នាំ​ទេ ការអនុវត្តន៍​និតិ​វិធី​ក្រមព្រហ្មទណ្ឌ​ក៏​មាន​បទពិសោធន៍ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​មន្ត្រីនគរបាល​បាន​យល់ដឹង​កាន់តែច្បាស់ យើង​ត្រូវ​មាន​វត្គ​បំប៉ន​បណ្ដុះបណ្ដាល​បង្កើ​សមត្ថ​ភាព​បន្ថែមទៀត ។ 
​    ​លោក​ឧត្តមសេនីយ៍ ស៊ី គី​រី ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​មានមតិ​សំណេះសំណាល​​នឹង​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ត្រីនគរបាល​យើង​ទាំងអស់​ដែល​បាន​ចូលរៀន​វគ្គ​បំប៉ន​ក្រមព្រហ្មទណ្ឌ​នា​ថ្ងៃនេះ សូមអោយ​ខិតខំ​សិក្សា​រៀនសូត្រ​ស្វែងយល់អោ​បាន​ច្បាស់​នៅ​គន្លិះ​សំខាន់ៗ លោក​ឧត្តម​សេ​​និយ៍​បាន​បន្តថា ដើម្បី​អោយ​ក្លាយខ្លួន​ទៅ​ជា​នគរបាល​យុត្តិធម៍​ប្រគបដោយ​ចំណេះដឹង មន្ត្រី​នគរ​​បាល​ត្រូវតែ​ពូកែ​អំពី​និតិ​វិធី​ក្រមព្រហ្មទណ្ឌ ខ្ញុំ​សង្ឃឹមថា ក្រោយពី​បាន​បញ្ជ​ប់វ​គ្គ​នេះ​ទៅ​យើង​នឹង​​ទទួលបាន​នៅ​ចំណេះដឹង​ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​យក​ចំណេះដឹង​ដែល​បានមកពី​ការសិក្សា​រៀន​​សូត្រ​ថ្ងៃនេះ យក​មក​បំរើ​ជាតិ នឹង​ប្រជាជន​យើង​។​

01 02 03