​បើក​វគ្គ​បំប៉ន​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​ដល់​មន្ត្រីនគរបាល​ខេត្តព្រះវិហារ​

0

​កាលពី​ព្រឹក​ថ្ងៃទី​២៥ កក្កដា កន្លងទៅនេះ​មាន​ពិធី​បើក​វគ្គ​បំប៉ន​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​ដល់ម​ន្ត្រី​នគរបាល​ខេត្តព្រះវិហារ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ប៊ុន​ថ​ល អនុប្រធាន​នាយក​ដ្ធា​ន​នគរបាល​ក្រសួងមហាផ្ទៃ មាន​សិក្ខាកាម​ចូលរៀន​វគ្គ​បំប៉ន​នេះ​ចំនួន​២០០​នាក់​រយៈពេល ០២​ថ្ងៃ ។ លោក​វរៈសេនីយ៍ឯក កែវ ចំរើន ស្នងការរង​ទទួលបន្ទុក​នគរបាល​កណ្ដាល​យុត្តិធម៌​មានមតិ​ស្វាគមន៍ វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ប៊ុន​ថុល គណៈអធិបតី និង​ជា​គ្រូ​ឧទេសនាម នៅក្នុង​ពី​ធី​បើក​វគ្គ​បំប៉ន​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ប៊ុន​ថុល បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សិក្ខាកាម​នាឱកាស​នោះដែរ​ដើម្បី​ឲ្យ​សិក្ខាកាម​ម្នាក់ៗ​ក្លាយខ្លួនជា​នគរបាល​យុត្តិធម៌​ត្រូវ​ទាមទារ​នូវ​ចំណេះដឹង​ផ្នែក​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​ឲ្យ​បានច្បាស់លាស់ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្តថា អស់លោក​ជាម​ន្ត្រី​ជា​នគរបាល​ណា ខាង​គ្រឿងញ្ញៀន​ត្រូវតែ​យល់ដឹង​អំពី​និតិ​វិធី​ច្បាប់​គ្រឿងញៀន ខាង​នគរបាល​យុត្តិធម៌​ត្រូវ​យល់ដឹង​អំពី​ច្បាប់ព្រហ្មទណ្ឌ ច្បាប់​ចរាចរណ៍ និង​ច្បាប់​ផ្សេងៗ​ទៀត ។ និយាយ​ជារួម​មន្ត្រី​គ្រឿងញ្ញៀន​យល់​ច្បាប់​គ្រឿងញ្ញៀន មន្ត្រី​ព្រហ្មទណ្ឌ​ពូកែ​ច្បាប់ព្រហ្មទណ្ឌ ខាង​ចរាចរណ៍​ពូកែ​ច្បាប់​ចរាចរណ៍ ចំណុច​ដែល​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​ចង់បាន​បំផុត​នោះ​គឺ​បញ្ហា​ជំនាញ​សមត្ថភាព​ដែល​ត្រូវ​ទាមទារ​ឲ្យ​មន្ត្រីនគរបាល​របស់​យើង​បណ្ដុះបណ្ដាល​បង្កើន​សមត្ថ​ភាព​យល់ដឹង​ឲ្យ​បាន​ស៊ី​ជំរៅ​ផ្នែក​និតិ​វិធី​ក្រមព្រហ្មទណ្ឌ​លោក​ឧ​ត្ត​ម​សេនី​ត្រី​បាន​បន្តទៀតថា អស់លោក​ជា​មន្ត្រីនគរបាល​នៅទីនេះ​ម្នាក់ៗ​មាន​អតិ​ភាព​ការងារ​មិនតិចជាង ៥​ឆ្នាំ​ទេ ការអនុវត្តន៍​និតិ​វិធី​ក្រមព្រហ្មទណ្ឌ​ក៏មាន​បទពិសោធន៍ ក៏ប៉ុន្តែ​ដើម្បី​ឲ្យ​មន្ត្រីនគរបាល​បាន​យល់ដឹង​កាន់តែច្បាស់ យើង​ត្រូវមាន​វ​ត្គ​បំប៉ន​បណ្ដុះបណ្ដាល​ប​ង្កើ​សមត្ថភាព​បន្ថែមទៀត ។

​ ​លោក​ឧ​ត្ត​ម​សេនីយ៍ ស៊ី គី​រី ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​មានមតិ​សំណេះសំណាល​ ​នឹង​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ត្រីនគរបាល​យើង​ទាំងអស់​ដែល​បាន​ចូលរៀន​វគ្គ​បំប៉ន​ក្រមព្រហ្មទណ្ឌ​នា​ថ្ងៃនេះ សូមអោយ​ខិតខំ​សិក្សា​រៀនសូត្រ​ស្វែងយល់​អោ​បាន​ច្បាស់​នៅ​គ​ន្លិះ​សំខាន់ៗ លោក​ឧ​ត្ត​ម​សេ​ ​និ​យ៍​បាន​បន្តថា ដើម្បីអោយ​ក្លាយខ្លួន​ទៅជា​នគរបាល​យុ​ត្តិ​ធ​ម៍​ប្រគបដោយ​ចំណេះដឹង មន្ត្រី​នគរ​ ​បាល​ត្រូវតែ​ពូកែ​អំពី​និតិ​វិធី​ក្រមព្រហ្មទណ្ឌ ខ្ញុំ​សង្ឃឹមថា ក្រោយពី​បាន​បញ្ជ​ប់​វគ្គ​នេះ​ទៅ​យើង​នឹង​ ​ទទួលបាន​នៅ​ចំណេះដឹង​ថ្មី​មួយ​បន្ថែមទៀត ដើម្បី​យកចំណេះ​ដឹង​ដែល​បានមកពី​ការសិក្សា​រៀន​ ​សូត្រ​ថ្ងៃនេះ យកមក​បំរើ​ជាតិ នឹង​ប្រជាជន​យើង​។​01 03 02