បន្ទាយមានជ័យ៖ កាលព្រឹកថ្ងៃទីសុក្រទី២៦ខែកក្កដាឆ្នាំ២០១៤ម្សិលមិញនៅស្នងការដ្ឋានខេត្តបន្ទាយមានជ័មានពិធីប្រកាស់តែងតាំងស្នងការរងចំនួន០៥រូបនិងបំពាក់ឋាន្តរសក្ត័ជូននាយនគរបាលថ្នាក់វរសនីយ៏និងអនុសេនីយ៏ជាច្រើនរូបទៀតផងដែរ ។ នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងនិងតំឡើងឋានន្តរសក្ត័ មន្ត្រីនគរជាតិនោះក្រោមអធិបតីភាពលោកឧត្តមសេនីយឯកចាន់ គឹមសេង អគ្គនាយករងនៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ រួមនិងមន្ត្រីរាជការក្នុងខេត្តបានចូលរួមជាអធិបតិផងដែរ ។
លោកអនុសេនីយ៏ឯកសួង សៅអតិតនាយប៉ុស្តិ៍បឹងសាគួនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ ត្រូវបានបំពាក់ឋានន្តរសក្ត័ជាវរសេនីយ៏ត្រី បន្ទាប់ពីលោកត្រូវបានតែងតាំងជាមេបញ្ជាការរងនៃនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១កាលពីកន្លងទៅ ។ ចំណែកលោកវរសេនីយ៏ទោ ង៉ាន់ចិន្តា ប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំងជាស្នងការរងទទួលផែនសេនាធិការនៃនគរបាលខេត្តបន្ទាយមានជ័យ។ 
នៅក្នុងពិធីប្រកាស់តែងតាំងនិងបំពាក់ឋានន្តរសក្ត័កាលពីថ្ងៃទី២៦កក្កដាឆ្នាំ២០១៤ម្សិលមិញនោះលោកឧត្តមសេនីយ៏ឯកចាន់ គឹមសេងបានណែនាំដល់ស្នងការថ្មីនិងនាយគនរបាលដែលទើបតែទទួលបានមុខងារថ្មីនោះត្រូវចេះខិតខំប្រឹងប្រែងសាមគ្គីគ្នាដើម្បីបំពេញការងារក្នុងនាមជានគរបាលជាតិរបស់ក្រសួងមហាផ្ទៃក្នុងនោះលោកផ្តោតសំខាន់លើការគោរពច្បាប់ ។
ជាការពិតណាស់នគរបាលជាតិគឺជាមន្ត្រីយុត្តិធម៏មួយដ៏សំខាន់ក្នុងការបំរើប្រពលរដ្ឋ ព្រោះស្ថាបន័មួយនេះមិននៅក្រោមអំណាចនយោបាយរបស់គណបក្សណាមួយឡើយពោលគឺស្ថិតក្នុងអព្យាក្រឹត្យភាពជានិច្ច ហើយនគរបាលមានភារកិច្ចស្នូលយ៉ាងសំខាន់ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនសង្គមជាតិនិងប្រជាពលរដ្ឋផងដែរ ។ជាថ្មីម្តងទៀតលោកឧត្តមសេនីយ៏ឯក បានក្រើនរំលឹកដល់ស្នងការនិងមន្ត្រីក្រោមឳវាទទាំងអស់ឲ្យគោរពតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៏អគ្គស្នងការនគរបាលជាតិ នេត សាវឿន ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃឲ្យបាន ព្រោះបញ្ហាបទល្មើសនេះឯងគឺជាចលករដែលនាំឲ្យមានអសន្តិសុខក្នុងសង្គមជាតិ រវាងប្រទេសទាំងពីរផងដែរ ។
គេសង្ឃឹមថា៖ លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យពីរជំនាន់នឹងកែប្រែរូបមន្តដឹកនាំជាថ្មីដើម្បីឲ្យស្របទៅតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលអណត្តិទី០៥ដែលមានលោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកអាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រូវបានប្រជាពលរដ្ឋភាគច្រើនដាក់ពិន្ទុជាស្រមោលនៅឡើយ បើព្រៀធៀបនិងលោកខេងស៊ុមអតិតស្នងការដែលបានចូលនិវដ្តន៏កាលពីថ្មីៗកន្លងទៅនោះ ។ នេះជាមតិលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនមែនជាទស្សនៈរបស់ភ្នាក់សារព័ត៌មានយើងខ្ញុំទេ ។





































