សៀមរាប៖អភិបាលរងខេត្តសៀមរាប លោក ស៊ិន រុន បានមានប្រសាន៍កាលពីព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៤នៅវិទ្យាល័យអង្គរ ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋបាលក្រសួងមហាផ្ទៃនាពេលនេះ គឺជាការបំពេញនូវក្របខ័ណ្ឌមន្ត្រីរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីយកទៅបម្រើការងារ នៅក្នុងក្របខណ្ឌ មន្ត្រីរាជការរដ្ឋបាល នៃក្រសួងមហាផ្ទៃ សម្រាប់ទៅថ្ងៃអនាគត។ ជាមួយគ្នារនេះបេក្ខជន ក្នុងខេត្តសៀមរាប ចំនួន១៥៥រូប ស្រី៨១រូប បានដាក់ពាក្យប្រឡង ក្នុងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ដែលបានប្រព្រឹទ្ធទៅក្រោមការត្រួតពិនិត្យ និង បើកវិញ្ញាសាររលោកស្រីជាតំណាងក្រសួងមហាផ្ទៃ លោកនាយករដ្ឋបាលសាលាខេត្ត គណៈមេប្រយោគ និង គណៈកម្មការប្រឡង ជាច្រើនរូបចូលរួមផងដែរ ។ 
លោកស៊ិន រុន ក៍មានមតិ ធ្វើការផ្តាំផ្ញើដល់ក្មួយៗ ដែលជាបេក្ខជនទាំងពីរភេទ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឲ្យអស់នូវ សមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗទាំងពីរភេទ ព្រមទាំងត្រូវគោរពឲ្យ បានល្អនូវបទបញ្ជា អង្គការវិន័យក្នុងពេលប្រឡង និង ស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឲ្យបានខ្ជាប់ខ្ជួន ។
លោក លី សំរឹទ្ធ នាយករដ្ឋបាលសាលា ខេត្តសៀមរាបបានឲ្យដឹងថា ការដាក់ពាក្យប្រឡងចូលមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃ មានចំនួនសរុប ១៥៥ រូប ស្រី ៨១រូប ក្នុងក្របខ័ណ្ឌមន្ត្រីលេខាធិការ រដ្ឋបាល នៃក្រសួងមហាផ្ទៃ ។ លោកក៏បានឲ្យដឹងផងដែរថា បេក្ខជនដាក់ពាក្យសុំធ្វើការប្រឡងសុទ្ធសឹង ជាសមណសិស្ស និង និស្សិត នៅខេត្តសៀមរាប ។
នៅមណ្ឌលសៀមរាបមានបន្ទប់ប្រឡងសរុប ចំនួន០៦បន្ទប់ ក្នុងថ្ងៃប្រឡងនេះ មានវត្តមានបេក្ខជនចូលមកប្រឡងមានចំនួន ១៤៤រូប និង អវត្តមានបេក្ខជនចំនួន ១១រូប នៅការប្រឡងនេះក្រសួងមហាផ្ទៃ បានជ្រើសរើសនូវវិញ្ញាសារ គណិតវិទ្យា ចំណេះដឹងទូទៅ និង លិខិតរដ្ឋបាល សម្រាប់បេក្ខជនប្រឡង ក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងក្របខ័ណ្ឌមន្ត្រីលេខាធិការរដ្ឋបាល ទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ ។




































