​​ស្ត្រី​មានកូន​៣​នាក់​ដាច់ចិត្ត​រត់ចោល​ប្តី​ព្រោះតែ​ភាពក្រីក្រ​មិនដឹង​ទៅ​ទីណា សូម​អូន​វិល​មក រក​ប្តី​និង​កូន​វិញ​មក ប្តី​មិន​ប្រកាន់​ទេ​

0

​កំពង់ឆ្នាំង​៖​ ស្ត្រី​ស្រស់ស្អាត​ម្នាក់​ព្រោះតែ​ភាពក្រីក្រ​ក្នុង​គ្រួ​សារបាន​យក​កូនប្រុស​តូច​ម្នាក់​ទៅតាម​ខ្លួន​មិនដឹងថា ជា​ទៅ​រស់នៅ​ទីណា​ទេ ដោយ​ដាច់ចិត្ត​រត់ចោល​កូន​២​នាក់​និង​ប្តី រយះពេល​៦​ថ្ងៃ​មកហើយ អោយ​រស់នៅ​លំបាក​វេទនា​នៅក្នុង​ផ្ទះ​ដោយ​មិន​ខ្វាយខ្វល់​អ្វី ឡើយ​។​ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ​។​444

​ ​បុរស​ឈ្មោះ ផាន់ សារឿន អាយុ ៤០​ឆ្នាំ មានមុខរ​បរជា​កម្ម​សំណង់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៤ នេះ​អោយដឹងថា​៖​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ មុត យ័ន អាយុ​៣០​ឆ្នាំ បាន​រៀបការ​ជាមួយគ្នា​ជាង​១០​ឆ្នាំ​មក​ហើ​ ​យ​និង​មានកូន​ចំនួន​៣​នាក់ ប្រុស​១ ស្រី​២ កូន​បង​គេ​អាយុ ១៣​ឆ្នាំ និង​កូនពៅ​អាយុ​៧​ឆ្នាំ​។​ ​ក្នុង​រយះពេល​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជាង​១០​ឆ្នាំ​កន្លងមកនេះ​រស់នៅ​តែ​ក្នុង​ខ្ទម​ស្លឹក​តូច​មួយ​រហែក​រយ៉ៃ ប្តី​មានមុខរ​បរជាក​ម្មក​រ​សំណង់ ចំណែក​ប្រពន្ធ​ស៊ីឈ្នួល ធ្វើស្រែ​ចំការ​អោយគេ ពុំមាន​ដីស្រែ​ធ្វើ​និង​គេ​ទេ​។666

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារតែ​ជីវភាព​ក្នុង​គ្រួសារ​ក្រីក្រ​និង​ធ្លាក់​ដុនដាប និង​កូនៗ​មាន​ជម្ងឺ​ផង​នោះ ពួកគាត់​បានសម្រេច​ចិត្ត​ខ្ចីលុយ​ចងការ​អ្នកស្រុក​ចំនូ​ន​ជាង​៤​លាន​រៀល​មកដល់ពេលនេះ​ទាំង​ការ​ទាំង​ដើម​ឡើង​ជាង​៥​លាន​រៀល​ទៅហើយ រូបគាត់​ពុំមាន​លទ្ធភាព​រកប្រាក់​សង​គេ​បានឡើយ​។​ព្រោះតែ​ហេតុនេះហើយ​ទើប​ប្រពន្ធ​គាត់​ដាច់ចិត្ត​រត់ចោល​កូន​និង​ប្តី មិនដឹងថា​ទៅ​រស់នៅ​ទីណា​ឡើយ​។​ ​777

​នៅក្នុង​រយះពេល​៦​ថ្ងៃ​ដែល​ម្តាយ​បាន​រត់ចោល កូនៗ​ទាំង​២​នាក់​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​និង​អាយុ​៩​ឆ្នាំ បានរស់នៅ​ត្រ​ម៉​ង់​ត្រ​ម៉ោ​ច​តែ​២​នាក់​បងប្អូន​យ៉ាង​វេទនា នៅក្នុង​រយះពេល​នេះដែរ​ឪពុក​របស់គេ​ទៅធ្វើជា​កម្មករសំណង់​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពេល​ដឹងថា​ប្រពន្ធ​ចេញពីផ្ទះ​បាត់​រយះពេល​៦​ថ្ងៃ​ហើយ​នោះ ទើប​រូបគេ​ត្រឡប់មក​រស់នៅ​គ្រប់គ្រង​កូនៗ​ទាំង​២​នាក់​នៅក្នុង​លំនៅដ្ឋាន​វិញ​។​ ​ ​បុរស​ឈ្មោះ ផាន់ សារឿន សូម​សំណូមពរ​ដល់​លោកនាយក​សារព័ត៌មាន មេត្តាជួយ​ផ្សាយ​រឿងនេះ​ផង ដើម្បីអោយ​ប្រពន្ធ​របស់គាត់​បានដឹង​ផង ថា​គាត់​មិន​ប្រកាន់​និង​រូបនាង​ឡើយ សូមអោយ​តែ​នាង​វិល​ម​ករូម​រស់នៅ​ជាមួយ​កូនៗ​និង​ប្តី​វិញ​មក រូប​ប្តី​និង​កូនៗ​រង់ចាំ​ទទួល​នាង​ជានិច្ច ៕999