​ លោក​ធា​និង​លោក​ចិន​នៅតែ​បន្តរ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ធ្នង់​ចេញពី​ចំណុច​ឃុំ​ក​ន្តួ​ត​និង​ឃុំ​ថ្មី​បាន​យ៉ា​រលូន​តែ​ដដែល​

0

ខេត្តក្រចេះ :​រហូតមកដល់​យប់​ថ្ងៃទី ២៩ ខែ​កក្ដ​ដា ឆ្នាំ​២០១៤​នេះ លោក​ធា ហើយ​និង​លោក​ចិន នៅតែ​បន្តរ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ធ្នង់​ចេញពី​ចំណុច ឃុំ​ក​ន្តួ​ត​និង​ឃុំ​ថ្មី ដោយ​ធ្វើរ​ចរាចរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់​តាម​ស្រុក​ស្នួល ឆ្ពោះទៅកាន់ ចំណុច ត្រពាំង​ស្រែ ឃុំ​ពីរ​ធ្នូរ ស្រុក​ស្នួល ខេត្ត ក្រចេះ និង​ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ តែ​ដដែល​។​ IMG_0148

ប្រភព ព័​ត៍​មានបាន​ឲ្យ​ដឹងថា មាន​រថយន្ត​កាមរី ឆ្លាម បា​ឡែ​ន និង​ហៃ​ឡេ​ន​ឌ័​រ ព្រមទាំង​ម៉ូតូ ជាច្រើន​គ្រឿង​ទៀត បាន​នឹង​កំពុងតែបន្តរ សកម្មភាព​ដឹកជញ្ជូន ឈើ​ធ្នង់ ចេញពី​ចំណុច ឃុំ​ក​ន្តួ​ត និង ឃុំ​ថ្មី ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ ឆ្ពោះទៅកាន់ ចំណុច​ត្រពាំង​ស្រែ ឃុំ​ពីរ​ធ្នូរ ស្រុក​ស្នួល និង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​មិន​ខុសពី​ពេលមុនៗ​នោះទេ ជាក់ស្ដែង​គឺ​នៅ​យប់​ថ្ងៃទី​២៩ ខែ​កក្ដ​ដា​ឆ្នាំ ២០១៤​នេះ​តែម្ដង ហើយ​ក្នុងចំណោម​រថយន្ត​ដឹកជញ្ជូន​ឈើ​ធ្នង់​ចេញពី​ឃុំ​ទាំងនោះ ត្រូវគេ​បានដឹង​យ៉ាងច្បាស់​ថា​ជា រថយន្ត​របស់ លោក​ធា និង​លោក ចិន ដែលជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ យ៉ាងសកម្ម នៅ​ចំណុច ឃុំ ក​ន្តួ​ត​និង ឃុំ​ថ្មី នេះ ផងដែរ ហើយ ក៍ កំពុងតែបន្តរ​សកម្ម​ភាព របស់​ពួកគេ បាន​យ៉ាង​រលូន ដោយ គ្មានអ្វី​មក​រាំង ស្ទះ​បន្តិច​សោះឡើយ ។???????????????????????????????

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក​ន្តួ​ត​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា បើទោះបីជា បទល្មើស​ព្រៃឈើ នៅលើ​ទឹកដី​នៃ​ឃុំ​ក​ន្តួ​ត​បាន កើតមានឡើង​យ៉ាង​ពេញបន្ទុក ក៍ដោយ​ក្ដី ក៍លោក​សុខ គោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត មិនបាន​ចាត់ វិធានការ បង្ក្រាប​នោះដែរ ពួកគាត់​គ្រាន់តែ​ឃើញ​លោក​សុខ គោ យក​រថយន្ត​កែឆ្នៃ ទៅ ចត​នៅតាម​ផ្លូវលំ​មួយកន្លែង​ដែល​ស្ថិតនៅ​ចំណុច​គល់ស្ពាន​ខ្នាច ហើយ​ដេក​នៅក្នុង​រថយន្ត​នោះ ហាក់បីដូចជា​រូប គាត់ អនុវត្តន៍ ទៅតាម​ជំនាញ យ៉ាង​ម៉ត់ចត់ អញ្ចឹង តែ​ផ្ទុយ ទៅវិញ ពួកគាត់​ពុំដែល​ឃើញ លោក​សុខ គោ ចាប់​ឫ​រឹបអូស​download (3)

រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល ចេញពី​ចំណុច ឃុំ​ក​ន្តួ​ត បាន​មួយគ្រឿង​ណា​សោះឡើយ នៅ ក្នុងកំឡុងពេល​ដែល បទល្មើស​ព្រៃឈើ​នៅលើ​ទឹកដី​នៃ ឃុំ​ក​ន្តួ​ត កំពុងតែ​កំរើក​ឡើងវិញ នាពេល​ថ្មីៗ​នេះ ហើយ​លោក​សុខ គោ បែរជា​ទៅ​ចាប់​តែ រ៉ឺម៉ក ដឹក​ជន្លង់ម្រេច​បន្តិច​បន្តួច​របស់​ប្រជាពលរដ្ឋ ក្រីក្ររ​នៅក្នុង​តំបន់​នោះ​ទៅវិញ ។ ចំណែកឯ​លោក​សុខ គោ​វិញ ភ្នាក់ងារ កាសែត កម្ពុ​ជាថ្មី​ប្រចាំ​ខេត្តក្រចេះ​បាន​ទូរស័ព្ទ​ទៅសុំ​ការបំភ្លឺ​ពី​គាត់​ផងដែរ ហើយ​គាត់​ក៍​ឆ្លើយតប​មកវិញ​ថា គាត់​កំពុងតែ​ជាប់​ប្រជុំ ៕ ម៉េង ហ៊ាង ​