កូរ៉េ​៥​តោន​ដឹក​ហ្គាស​គេ​ចព​ន្ឋ​របស់​យាយ​នោម​ឆេះ ព្រលះ​គោយន្ត​ក​ន្រៃ្ត របួសធ្ងន់

0

​ខេត្តកំពង់ធំ​៖ រថយន្ត​កូរ៉េ ៥​តោន ដឹក​ហ្គាស​គេច​ព​ន្ឋ បើកបរ​ដោយ ក្មេង​ទំនើង បាន​ព្រលះ​ពីក្រោយ​គោយន្ត កន្ត្រៃ​ដឹកឈើ​ជំ​រ៉ឹង បណ្តាល​ឲ្យ​ឈើ​ជំ​រ៉ឹង បុក​តៃកុង​គោយន្ត កន្ត្រៃ​ពីក្រោយ​ខ្នង របួសធ្ងន់ ស្ថិតនៅក្នុង​ស្ថាន ភាព​ដ​ណ្ហើ​ម​ចង្រិត ខណៈពេលដែល​បើកបរ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ យប់​ថ្ងៃទី ២០ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ នៅ​ចំនុច ភូមិ​ថ្នល់​បែក ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ ​

ចំ​ណែ​រថយន្ត​ត្រូវបាន ឈើ​ជំ​រ៉ឹង​ដោត​ជាប់ ផ្នែក​ខាងមុខ​រថយន្ត​ជាប់ រីឯ​តៃកុង​ឡាន​ទំនើង គ្មាន​សីលធម៌ ពុំ​ត្រូវបាន​និយាយ​សមរម្យ និង​ការឆ្លើយតប​ជាមួយនឹង ភ្នាក់ងារ​សារពត៌មាន​នោះទេ បែរជា​ប​ញ្ជេ​ញ​អត្ត​ច​រិ​ក ជម្លើយ​ឆ្លើយ​អស់​លេខ​ដាក់ ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ នោះទេ រីឯ​សមត្ថកិច្ច​ប៉ូលិសចរាចរ ស្រុក​កំពង់ស្វាយ ប្រហែល​ជាប់​សាច់ឈាម ជាមួយ​ម្ចាស់​រថយន្ត ទើបបានជា​មានការ ឃុបឃិត ប​ង្វៀង​ដាន​មិន​ឲ្យ​ដឹងថា​ទាំង អត្តសញ្ញាណ និង​ជា​កម្ម​សិទ្ធ​របស់​អ្នកណា ។​ ​

តែ​តាម​ប្រភព​ពត៌មាន ច្បាស់​ការណ៍ ដែល​បានបញ្ជាក់​ពី​លោក ខេន ឈុន​គ័​រ អធិការ​ស្រុក​កំពង់ស្វាយ បាន អះអាងថា តាម​សេចក្តីរាយការណ៍ ពី​នាយប៉ុស្តិ៍​រដ្ឋបាល ឃុំ ត្រពាំង​ឬ​ស្សី ថា​រថយន្ត​ដឹក​ហ្គាស គេច​ព​ន្ឋ​នេះ ជា​កម្ម​សិទ្ធ​របស់ ឈ្មួញ​ដ៏​ល្បី​មួយរូប ដែលមាន​ឈ្មោះ បោះ សំលេង នៅក្នុង​ខេត្តកំពង់ធំ ដែល​កន្លងមក ធ្លាប់​រកស៊ី​ពាក់​ព័​ន្ឋ​ទៅនឹង​បទល្មើស​ឈើ គ្រញូង ដឹក​សាំង​គេច​ព​ន្ឋ ឥឡូវ​ដឹក​ហ្គាស​គេ​ចព​ន្ឋ​ទៀត តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​នោះទេ តែ​ពុំ​ត្រូវបាន​ប្រភព​ណាមួយ ហ៊ាន​បញ្ជាក់ថា ថៅកែ​ហ្គាស​នេះ​ឈ្មោះ អ្វី​នោះទេ គ្រាន់តែ​ត្រូវបាន​គេ​ស្គាល់​ហាស​នាម ថា ( យាយ​នោម​ឆេះ​) ដែល​គេ​ស្គាល់​ជាទូទៅ ។​

​រថយន្ត​កូរ៉េ​៥​ភ្លៅ ពណ៌ ខៀវ ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0755 បាន​ដឹក​ហ្គាស​ចេញពី ថ្នល់​បែក​ទៅ ភ្នំពេញ ដែល​នៅ​ចំ​ពីមុខ​រថយន្ត មាន​ដាក់ អក្ស​ថា តារា ធី ស៊ី ចំណែក​តៃកុង ត្រូវបាន​លោក ខេន ឈុន​គ័​រ បញ្ជាក់​តាម​ទូរស័ព្ទ​ថា ឈ្មោះ ម៉ៅ រស់នៅ​ខេត្តកំពង់ចាម ក្រោយពី​កើតហេតុ ត្រូវបាន​ដឹក​អ្នករបួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ឯកជន មួយ​នៅក្នុង​ខេត្តកំពង់ធំ ចំណែក​រថយន្ត ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​កំពង់ស្វាយ រងចាំ​ភាគី​ទាំងសងខាង ចូលមក​ដោះស្រាយ ដោយ​សន្តិវិធី ។​ ​Image1 Image2 Image3 Image4 Image5 Image6