មណ្ឌលគិរី តំបន់ប្រតិបត្តការសឹករងខេត្តមណ្ឌលគិរី កោតសរសើរ។ការថ្លែងសរសើរនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០១សីហា២០១៤ នៅទីបញ្ជាការដ្ឋានកងទ័ព ស្រុកកែវសីមា ក្រោមអធិបតី មេបញ្ជាការតំបន់ប្រតិបត្តការ សឹករងខេត្តមណ្ឌលគិរីឯកឧត្តម ឧត្តមសេនីយ៏ ឃិន ម៉េង ស្រេង។ ការថ្លែងសរសើរនោះត្រូវគេមើលឃើញថា គ្រាដែលឯកឧត្តម ឧត្តមសេនីយ៏មេបញ្ជាការ ចុះមក ត្រូតពិនិត្យការសាងសង់និងគ្រប់គ្រងរចនាសម្ព័ន្ធនៅផ្នែកសឹករងកែវសីមា និងមានការចូលរូមពី មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តការសឹករងទាំង៥ក្នុងខេត្តមណ្ឌលគិរីនេះ។
មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកកែវសីមា លោកវរះសេនីយ៏ត្រី ហ៊ូត រ័ត្ន បានថ្លែងបញ្ជាក់ប្រាប់ អំពីការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពស្រុកកែវសីមាថា ការសាងសង់ដែលរូមមាន អាគារទីបញ្ជាការ របងព័ទ្ធជុំវិញ អណ្តូងទឹក បង្គន់អនាម័យ ខ្លោងទ្វា២ រោងយាម និងសមិទ្ធិផលឯទៀតៗ សរុបអស់ទឹកប្រាក់ប្រមាណជា១៩០០០ដុល្លាអាមេរិច ក្នុងនោះទឹកប្រាក់ចំនួន១៤២៥០ជាប្រាក់លោក មេបញ្ជាការ ចំណាយដោយផ្ទាល់ហើយប្រាក់៤៧៥០ដុល្លាជាជំនួយរបស់ទីបញ្ជាការដ្ឋានព្រំដែនខេត្តប៊ិញ ហ្វឿក ប្រទេសវៀតណាម។លោកបញ្ជាក់ថា នៅថ្ងៃខាងមុខ ទីបញ្ជាការដ្ឋានស្រុកកែវសីមានិងបន្តផ្លាស់ ប្តូរដំបូលដោយប្រក់ក្បឿង និងអាគារស្នាក់នៅរបស់កងទ័ពបន្ថែមទៀត។
ក្នុងពិធីនោះដែរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត បានថ្លែងកោតសរសើរ ពីកិច្ច ខិតខំប្រឹងប្រែង របស់លោកវរះសេនីយ៏ត្រី ហ៊ូត រ័ត្ន ថាបានខិតខំកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុង រយះពេលដ៏ខ្លីនេះ ដើម្បីទុកជាស្នាដៃមួយសំរាប់ប្រទេសជាតិនិងជាអនុស្សវរីយ៏ គ្រាដែលលោកនៅធ្វើជា មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកកែវសីមានេះ។
ឈ្លាតក្នុងឪកាសនោះដែរលោកមេបញ្ជាការយោធាខេត្តបានក្រើនរំលឹកប្រាប់ មេបញ្ជាការ មេ បញ្ជាការរង តំបន់ប្រតិបត្តការទាំងអស់ ក្នុងខេត្តមណ្ឌលគិរី សូមយកតំរាប់តាមមេបញ្ជាការ មូលដ្ឋាន កងទ័ពស្រុកកែវសីមា ជួយបំពេញកាងារសាងសង់បន្ថែមលើអ្វីដែលមានស្រាប់និងបំរើជាតិមាតុភូមិ ប្រជាពលរដ្ឋកម្ពុជាអោយបានល្អប្រសើរ៕



































