ខេត្តសៀមរាបៈ ( ដោយ ព្រំ សុខា ) នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៤កន្លងទៅឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ឯម ផល្លាមុន្នី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញជាអធិបតីក្នុងពិធីបើកការព្យាបាល
ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃនៅឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប ពីមន្ទីពេទ្យសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោម ចៅរបស់កងពលតូចលេខ៧០ និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត បារាំង។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៏ថាការចូលរួមក្នុងសកម្មភាពមនុស្សធម៏ចុះព្យាបាលជំងឹជូនប្រជាពលរដ្ឋនាពេលនេះពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងគឺជាការខឹតខំប្រឹងប្រែងឥតឈប់ ពីគ្រប់ស្ថាប័នរដ្ឋ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៥ ដែលដឹននាំ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការ គៀង គរអោយមានការចូលរួម ពីសំណាក់អង្គការ សមាគមន៏ គ្រុមគ្រូពេទ្យស័គ្រចិត្តនានាដែលមានសមានចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំ ពោះប្រជាពលរដ្ឋកម្ពុជាទាំងមូលនៅគ្រប់កាលៈទេសៈនិងទីកន្លែងនៅទូទាំងប្រទេស។ ជាក់ស្តែងនៅពេលនេះដោយមានការចូលរួមពីសមាគមបេសកកម្មមនុស្សធម៏នៅកម្ពុជានិងមានការសំរបសំរួលពីមន្ទីពេទ្យសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោម ចៅរបស់កងពលតូចលេខ៧០ ទើបយើងទទួលបានសេវាព្យាបាលជំងឹពីគ្រុមគ្រូពេទ្យស័គ្រចិត្តបារាំង ព្យាបាលជូន លោកយាយ លោកតា មាមីង បង ប្អូន នៅឃុំខ្វាវ ស្រុក ជីក្រែង នាពេលនេះ។ឯកឧត្តម ហ៊ុន ម៉ានី ក៏បាន កោត សរសើរនិង ថ្លែង អំណរគុណចំពោះសមាគមបេសកកម្មមនុស្សធម៏នៅកម្ពុជានិង មន្ទីពេទ្យសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោម ចៅរបស់កងពលតូចលេខ៧០ និងគ្រុមគ្រូពេទ្យស័គ្រចិត្តបារាំងទាំងអស់ដែលបានចំណាយកំលាំង ការ និង ពេលវេលាមកព្យាបាល ប្រជាពលរដ្ឋនៅឃុំខ្វាវស្រុកជីក្រែង។ ក្នុងឪកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ឧកញ៉ាសៀង ណាំ និង លោជំទាវ ឯម ផល្លាមិន្នី ក៏បានសាកសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកព្យាបាលជំងឺ និងកំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលសុខភាព ខ្វាវផងដែរ។ ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តម ឧកញ៉ា សៀង ណាំ និង លោកជំទាវ អ៊ុក ដារ៉ា មេបញ្ជាការរង កងពលតូច លេខ ៧០ បានប្រគេន គ្រឿង ឧបភោគបរភោគ និងថវិការ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុង វត្តចំនួន៤ គឺវត្ត ព្រះធាតុ វត្តកំបោអរ វត្តបឹងមីលា និងវត្ត វត្តពើង ដោយមួយវត្តៗទទួលបាន ប្រាក់ ៥០ ម៉ឹន អង្ក១បេ ទឹកសុទ្ធ 1កេស មី១កេស និងទឹកក្រូច១ កេស៕




































