អភិបាលខេត្តកំពង់ចាម ចុះ ពិនិត្យ គម្រោង វារី វប្បកម្ម ទំនប់ ចក បឹង ធំ ក្នុង ស្រុក ព្រៃឈរ ដែល អាច ផ្តល់ ឱកាស ឲ្យ ពលរដ្ឋ ចូលរួម ចិញ្ចឹម ត្រី សម្រាប់ ផ្គត់ផ្គង់ ទីផ្សារ

កំពង់ចាម : ដេីម្បី ផ្តល់ ឱកាស ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួម ចិញ្ចឹម ត្រី សម្រាប់ ផ្គត់ផ្គង់ ទីផ្សារ និង កាត់ បន្ថយ បទល្មើស នេសាទ ផង នោះ នាព្រឹក ថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ អជ្ញាធរ ស្រុក និង សហគមន៍ នេសាទ សាមគ្គី ចុះ ពិនិត្យ គម្រោង វារី វប្បកម្ម ទំនប់ ចក បឹងធំ របស់ ក្រុមហ៊ុន ផា រត្ន័ រតនៈ ក្នុង ទំហំ ទឹកប្រាក់ វិនិយោគ ប្រមាណ ជា ១លាន៥០ម៉ឺន ដុល្លារ អាមេរិក លេី ផ្ទៃដី ជាង ៧ ម៉ឺន ម៉ែត្រការ៉េ ស្ថិត នៅ ក្នុង ភូមិ ទួល ព្រិច ឃុំ មៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ជា អតីត តំបន់ ឡូត៍ នេសាទ លេខ ២ ដែល បានកាត់ចេញ ក្នុង ឆ្នាំ ២០០០ កន្លង ទៅ ។

ឯកឧត្តម ឧកញ៉ា ពាង ផា រត្ន័ បាន ឲ្យដឹងថា ការអភិវឌ្ឍន៍នៃទំនប់ចកបឹងធំនេះនឹងអាចផ្តល់ការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចក្នុងស្រុកព្រៃឈរ ក៏ដូចជាសំរាប់ខេត្តកំពង់ចាម។ ជួយសហការគាំទ្រក្នុងការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការធានាសន្តិសុខស្បៀង របស់រាជរដ្ឋាភិបាលកម្ពុជា រួមចំណែកជាមួយគម្រោងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំ២០២៤ ដែលកម្ពុជាអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤ម៉ឺន តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធ របស់ខណ្ឌ័រដ្ឋបាលជលផលខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាននៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ ដល់ប្រជាកសិករក្នុងសហគមន៍ ដោយផ្លាស់ប្តូរពីការនេសាទខុសច្បាប់ នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់ សម្រេចបានក្នុងតម្លៃទីផ្សារ។ ជួយគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមតាមរយៈការបង្កើតជាតំបន់ទេសចរណ៍ ទាក់ទាញ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់សង្គមជាតិដោយគ្មានផលប៉ះពាល់ ។ ក្រៅពី នោះក្រុមហ៊ុន ផា រត្ន័ រតនៈ ក៏មាន ចក្ខុវិស័យ អភិវឌ្ឍន៍ផ្នែកមួយនៃបឹងធំ អោយក្លាយទៅជាតំបន់ពហុវិស័យ រួមមានតំបន់វារីវប្បកម្ម និងទេសចរណ៍។ អភិវឌ្ឍន៍អោយបាននូវមជ្ឈមណ្ឌលវារីវប្បកម្ម ក្នុងតំបន់។ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹងផ្នែកវារីវប្បកម្ម សម្រាប់ប្រជាជនក្នុងតំបន់ បង្កើតជាមជ្ឈមណ្ឌលពិសោធន៍ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ ។ បង្កើតជាតំបន់ទេសចរណ៍ស្រាវជ្រាវ តាមរយៈការបង្កើតសាលពិព័រណ៍ ជីវៈមច្ឆា ។ អភិរក្ស និង បង្កើនការចញ្ចឹមមច្ឆាជាតិ ។ ប្ដេជ្ញាអោយក្លាយជាដៃគូសំខាន់របស់រដ្ឋបាលជលផល “ការងារវារីវប្បកម្មគឺជាជើងម្ខាងនៃការងាអភិវឌ្ឍន៍វិស័យជលផល”។ ព្រមទាំង ចូលរួមចំណែកក្នុងការអនុវត្តន៍ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ៕