បន្ទាយមានជ័យៈ( ដោយ គៀន ចាន់ហ៊ីន ) ពីធីប្រជុំបូកសរុបលទ្ធផលអនុវត្តន៍ការងារ ក្នុងឆមាសទី១ របស់សាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីបញ្ហាសន្តិសុខមូលដ្ឋាននិងការងារសន្តិអារម្មណ៍ជាកត្តាជោគជ័យរបស់ក្រុមការងារចុះជួយមូលដ្ឋាន គឺជាគោលដៅ សំខាន់ទាមទារឲ្យមានការពង្រឹង និងយកចិត្តទុកដាក់ចំពោះ
សុខទុក្ខប្រជាពលរដ្ឋ ។ 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរនិងក្រុមការងារខេត្តចុះជួយស្រុកក្រុងនិងបានអនុវត្តការងារទទួលបានលទ្ធផល ជោគជ័យលើការងារសន្តិសុខនយោបាយនិងផ្ទៃក្នុងភូមិសាស្ត្រ ការងារជួយសង្គ្រោះប្រជាពលរដ្ឋ ដោយមានការឯកភាពគ្នាជាកំលាំងដ៍រ៉ឹងមាំ។
ក្នុងឳកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានសង្កត់ធ្ងន់ផងដែរលើការយកចិត្តទុកដាក់ដោះស្រាយបញ្ហាភ្លើង. ផ្លូវទឹក. ការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ហារដោះស្រាយទំនាស់ដីធ្លី និងកែប្រែអត្តចរិកមន្ត្រីបំរើសេវាសាធារណឲ្យបានល្អជូនប្រជាពលរដ្ឋ តាមរយះកំណែទំរង់ស៊ីជម្រៅ។.
និងជម្រុញឲ្យមានការលើក ស្ទួយគាំទ្រកំរិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការបង្ករបង្កើនផល ចិញ្ចឺមសត្វ ដាំដំណាំ បង្កើនសាមគ្គីភាពផ្ទៃក្នុងបក្យ ក៏ដូចជាបណ្ដាស្ថានផ្ទៃក្នុងជាតិនិងភាគីប្រទេសជិតខាងឲ្យបានល្អ ដើម្បីពង្រឹងការងារដឹកនាំបក្សឲ្យកាន់តែទទួល បានជោគជ័យក្នុងការបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាទិសដៅអនុវត្តន៍ការងារក្នុងឆមាសទី២ របស់អង្គសន្និបាត បានរៀបចំប្រកាសសមាសភាពក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យទៅតាមឋានះតួនាទី ជំនាញ និងលទ្ធភាពរបស់មន្ត្រីបក្យ ៕ 



































