ខ្សែបម្រើប្រយុទ្ធរបស់ក្លិប AC Milan Kaka បានលើកឡើងថា ក្រុមរបស់ខ្លួននៅតែមានសង្ឃឹមនឹងអាចឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ទោះបីជាពួកគេប្រកួតចាញ់ Atletico Madrid ១-០ នៅក្នុងដីខ្លួនឯងនៅជើងទី ១ ក៏ដោយ ។ Kaka ប្រាប់គេហទំព័រ UEFA.com ថា “ជាការពិតយើងលេងបានល្អជាង ប៉ុន្តែសំណាងរបស់យើងមិនល្អ យើងមិនអាចទប់ស្កាត់គ្រាប់បាល់នៅចុងម៉ោងបានប៉ុន្តែយើងនឹងបង្ហាញនូវអ្វីដែលអាចធ្វើបានសម្រាប់ការប្រកួតជើងទី ២” ។
Kaka បានសង្កត់ធ្ងន់ទៀតថា “ខ្ញុំទទួលស្គាល់ថា Atletico Madrid មិនមែនជាក្រុមមួយអន់ទេហើយយើងពិបាកនឹងយកឈ្នះពួកគេប៉ុន្តែលទ្ធផលត្រឹម ១-០ យើងប្រាកដជាអាចសងសឹកបាន” ។ គួរបញ្ជាក់ថា ការប្រកួតជើងទី ២ រវាង AC Milan និង Atletico Madrid នឹងធ្វើឡើងនៅទឹកដី Estadio Vicente Calderon នៃប្រទេសអេស្ប៉ាញនៅថ្ងៃទីអង្គារទី ១១ ខែមិនាខាងមុខ ៕