ជនសង្ស័យ​ភេទ​ប្រុស​៤​នាក់​បាន​ប្រព្រឹត្ត​ក្នុងករណី​អំពើ​លួច​ដោយមាន​ស្ថាន​ទំ​ម្ង​ន់​ទោស​មិនបាន​សម្រេច​ត្រូវបាន​សមត្ថកិច្ច​ក្របួច​ជាប់​

0

​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​សៀមរាប​ចាប់​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច​ដោយមាន​ស្ថាន​ទំ​ម្ង​ន់​ទោស​។ លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​អ្នកយក​ព័​ត៍​មាន​យើង​ដឹងថា​ដោយ​Share2014-08-11-3ec2a64528acd62e0350a212d0a8a62b0596c43af48b1a8d09dcce30556241b6-Picture_jpg

ទទួលបាន​ការណែនាំ​ឲ្យ​ដឹកនាំ​កម្លាំង​ក្នុង​អង្គ​ភាពចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវ ជ្រាវ​និង​ឈានដល់​ការ​បង្ក្រាបបាន​ចំពោះ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ពី​សំណាក់​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល ក្រុង​សៀមរាប និង​ដោយ អនុវត្តតាម​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា ដើម្បី​ធ្វើ​ឲ្យ​ការ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។

ទើប​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ​លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ធ្វើការ​យាមល្បាត​នៅតាម​គោលដៅ​និ​មួយៗ​ជាប្រចាំ​ដោយឡែក​នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​បាន​ជួបប្រទះ​នូវ​បទល្មើស​ជាក់ស្តែង​ដោយ​សមត្ថកិច្ច​បានលឺ​សម្លេង​ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​ទើប​កម្លាំង​សមត្ថកិច្ច​ចូលទៅ​ជួយ​ជនរងគ្រោះ​

ភ្លាមៗ​នៅត្រង់ចំណុច​ស្រប​មាត់​ស្ទឹង​ក្នុង​ក្រុង​សៀមរាប​ដោយ​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ​បានធ្វើ​សកម្មភាព​យក​ខ្សែក្រវ៉ាត់​និង​ដំបង​វៃ​ទៅលើ​ជនរងគ្រោះ​ដែល​កំពង់តែ​ដើរ​និយាយ​ទូរស័ព្ទ​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ​យ៉ាងដំណំ​ខ​ណះ​នោះ​សមត្ថកិច្ច​បានឃើញ​ក៏បាន​ចូលទៅ​ជួយ​ធ្វើ​អន្តរាគមន៍​បាន​ទាន់ពេលវេលា និង ធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្តង ។ Share2014-08-11-1918d5de86330f84b6e84c301017cfdb659259a4276983ad1aad438cbd7eefb3-Picture_jpg

លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​និង​បានធ្វើ​ការសួរនាំ​ចំពោះ​ជនសង្ស័យ​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​ហើយ​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិត​ប្រក​ដ​មែន ដោយ​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា​

ក្រុម​ជនសង្ស័យ​ទាំងអស់នេះ​បាន​សារភាព​ទៀតថា​ពួកគេ​ធ្វើ​សកម្មភាព​ខាងលើ​គឺ​ដើម្បី​យកលុយ​ទៅ​ទិញ​គ្រឿង​ជក់​តែ​នូវពេលដែល​ពួកគេ​ទើបតែ​ធ្វើ​សកម្មភាព​ភ្លាម​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៤​នេះ ៕ ​ដោយ លោក  ខេង ខេមរា​ ​