កំពង់ស្ពឺ= ក្រៅពីបញ្ហាស្ទះចរាចណ៏ជារៀងរាល់ថ្ងៃ ពលរដ្ឋដែលកាន់តែធុញទ្រាន់ថែមទៀតនោះ គឺការចោលសំរាមនៅមុខផ្សាកំពង់ស្ពឺ ដែលធ្វើឲ្យការធ្វើចរាចណ៏កកស្ទះរាល់ថ្ងៃ។ ដោយសារតែ ក្រុមហ៊ុនប្រមូលសំរាមនៅមានកម្រិត និងពលរដ្ឋនៅមិនទាន់បានចូលរួមយ៉ាងសកម្ម ការខ្វះខាតក្រុមហ៊ុន(ច្បារមនគ្រីម)បានធ្វើឲ្យសំរាមគរចោលពេញផ្លូវនាំគេរិះគន់មិនដាច់ពី មាត់។
ក្រុមហ៊ុន(ច្បារមនគ្រីមនឹងអាចបាត់បង់ឈ្មោះ របស់ខ្លួនក្នុង ពេលខាងមុខជាមិនខានដោយសារតែបញ្ហាប្រាក់ឈ្នួលទាប ។ នៅ ចំពោះមុខមួយរបស់របស់បានប្រឈរមុខនិងការរិះយ៉ាងខ្លាំងពីពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់និងក្រុមអាជីវករ។ តាមការឲ្យដឹងពីលោក ហុក ម៉ារ៉ាឌី អភិបាលរងក្រុងច្បារមនបានឲ្យដឹងថាក្រុមហ៊ុន(ច្បារមនគ្រីម)បានវិនិយោគប្រមូលសំរាមនេះជាយូរមកហើយ តែមួយរយះ ចុងក្រោយហាក់មិនសូវចុះសម្រុងនិងអ្នកប្រមូលភាស៊ីក្នុងផ្សាដែលបានធ្វើឲ្យមានការកកស្ទះសំរាមជារឿយៗ ។
អភិបាលរងក្រុងច្បារមនបានបញ្ជាក់ថាមូលហេតុមួយចំនួនដែលបានធ្វើឲ្យសំរាមគរច្រើនមិនមានឡានមកប្រមូល គឺបណ្តាលមកពីក្រុមហ៊ុន(ច្បារមនគ្រីម)ខាត ប្រាក់លើការវិនិយោគនេះ ដែលកន្លងមកក្រុមហ៊ុន(ច្បារមនគ្រីម)បានទទួល ប្រាក់ឈ្នួលឡានត្រឹមក្នុង១ឡាន ៧$តែប៉ុណ្ណោះ។ តាមប្រភពពីក្រុមអាជីវករបានឲ្យដឹងថា លោក ហោ យាន ដែលជាអ្នកប្រមូលភា ស៊ីក្នុងផ្សាជាអ្នកប្រមូលសំរាមក្នុងផ្សា ហើយក្រុមហ៊ុន(ច្បារមនគ្រីម)ជាអ្នក ប្រមូលខាងក្រៅផ្សាទើបការប្រមូលសំរាមមិនមានភាពរលូន ។
ហើយសំរាមដែលបានចោលខាងក្រៅផ្សាជាសំរាមដែលបានប្រមូលពីក្នុងផ្សានិងជាបន្ទុករបស់លោក ហោ យាន ជាអ្នកគ្រប់គ្រង។ ទន្ទឹមនឹងបញ្ហាទំនាស់ប្រាក់ឈ្នួល សំរាមក៏កំពុងតែក្លាយទៅជាប្រធានបទនៃការជជែកគ្នាប្រចាំថ្ងៃរបស់ ពលរដ្ឋអ្នករស់ក្នុងខេត្តកំពង់ស្ពឺ វាគឺជាការរអ៊ូរទាំអំពីភាពយឺតយ៉ាវនៃការប្រមូលសំរាមផង និងការបង្ហាញអារម្មណ៍អំពីភាពខ្វះអនាម័យនៅតាមដងផ្លូវ ដែលសម្បូរណ៍ទៅដោយសំរាម។ សំរាមដែលពេលខ្លះ បានរាយប៉ាយនៅតាមដងផ្លូវមួយ ចំនួនក៏បង្ហាញពីការ មិន ចូលរួមពីពលរដ្ឋដែរ ហើយខ្វះខាតការយល់ដឹងផ្នែកបរិស្ថាន។ បញ្ហាសំរាមមិនមែនជាបញ្ហាដាច់ដោយឡែករបស់អាជ្ញាធរឡើយ។
វាទាមទារអោយមានការចូលរួមទាំងអស់គ្នា។ ដោយសារតែសំរាម វាកើតចេញពីការរស់នៅរបស់ពលរដ្ឋ ដូច្នេះការទុកដាក់សំរាមអោយមានរបៀបរៀបរយ ដើម្បីអនាម័យនោះ វាគឺជារឿងចាំបាច់បំផុត ដែលត្រូវផ្តើមចេញពីពលរដ្ឋ។ ដល់វេនអាជ្ញាធរម្តង ដែលសព្វថ្ងៃនេះក្រុមហ៊ុន(ច្បារមនគ្រីម)បានទទួលសិទ្ធិផ្តាច់មុខក្នុងការងារប្រមូល សំរាម។
ប៉ុន្តែ សំណួរដែលត្រូវចោទសួរនោះ ថាតើក្រុមហ៊ុនបានអនុវត្តគ្រប់ជ្រុងជ្រោយតាមកិច្ចសន្យាដែលធានា ថា សំរាមត្រូវបានសំអាតនៅក្នុងផ្សាហើយឬនៅ? និយាយបែបផ្សេង តើក្រុមហ៊ុនបានអនុវត្ត ឬមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារប្រមូលសំរាមនេះហើយឬនៅ? ប្រសិនបើ ជាញឹកញាប់គេលឺតែប្រជាជនរអ៊ូរទាំអំពីការប្រមូលសំរាមយឺតយ៉ាវ តើហេតុអ្វីបានជាអាជ្ញាធរមិនស្នើអោយក្រុមហ៊ុនពង្រីកសមត្ថភាព របស់ខ្លួន ឬត្រូវទទួលយកក្រុមហ៊ុនបន្ថែមមកប្រមូលសំរាមបន្ថែមទៀត? ។ ពលរដ្ឋបានស្នើឲ្យមានត្រួតពិនិត្យជាបន្ទាន់លើរឿងសំរាមនេះមិនគួរទុកឲ្យវាទុំជ្រល់ដូចក្រុមហ៊ុនមុនឡើយ៕



































