​បើក​ដល់​ផ្លូវ​កោង​មិន​ប្រ​យ​ត្ន័​ក្រឡាប់​ផ្ងា​ពោះ​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​៦​នាក់​

0

​ ​សៀមរាប​៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ប្រុស ស្រី​ចំនួន​៦​នាក់​រងរបួស​ធ្ងន់ និង ស្រាល​ ​ក្នុងចំណោម​មនុស្ស​ទាំង​១២​នាក់​នៅក្នុង​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដែល​ក្រឡាប់​ផ្ងា​ជើង ​ខណៈពេលដែល​បើក​លឿន​ដល់​ចំនុច​ផ្លូវ​កោង​មិន​ប្រុង​ប្រ​យ​ត្ន័ ក្នុង​ដំណើរ​ឆ្ពោះទៅ​កំសាន្ត​នៅ​ភ្នំ​គូ​លេន​នៃ​ខេត្តសៀមរាប​។​ ​IMG-20140811-WA0025

​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែសីហា នៅ​ចំនុច​ខាងកើត​រង្វង់​មូល​បន្ទាយស្រី ក្នុងភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទា​ ​យ​ស្រី ខេត្តសៀមរាប​។​ ​ ​លោក​អនុសេនីយ៍ទោ ហឿ​ល សា​រ៉ែ​ម នាយផ្នែក​សណ្តាប់ធ្នាប់​ស្រុក​បន្ទាយស្រី​បាន​ ​ប្រាប់ថា រថយន្ត​សាំ​យ៉ុង​ដឹក​ភ្ញៀវ​នេះ​បើក​ចេញពី​ខេត្តកំពង់ស្ពឺ ឆ្ពោះ​មកលេង​ខេត្តសៀមរាប​ ​ប៉ុន្តែ​អ្នកបើករថយន្ត​នោះ​មិនបាន​ប្រុង​ប្រ​យ​ត្ន័​ត្រង់​ផ្លូវ​IMG-20140811-WA0027

កោង​ទើប​ឱ្យ​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​ ​បណ្តាលឱ្យ​មនុស្ស​ប្រុស ស្រី​ចំនួន​៦​នាក់​រងរបួស​ធ្ងន់ និង ស្រាល ។​លោក​បន្តថា រថយន្ត​សាំ​យ៉ុង​ដែល​ក្រឡាប់​នោះ​ពាក់​ស្លាក​លេខ កំពង់សោម 2A2381 បើកបរ​រថយន្ត​ដោយ​ឈ្មោះ ថា រតនា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ ក្នុងនោះ​មាន​អ្នកជិះរថយន្ត​ចំនួន​១២​នាក់​។​ ​លោក​បន្តទៀតថា ជនរងគ្រោះ​ទាំង​៦​នាក់​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​៕ ​ ​IMG-20140811-WA0026