ខេត្តកំពង់ធំ ៖ ខណ្ទរដ្ឋបាលជលផលកំពង់ធំ បានចាត់វិធានការក្តៅ ក្នុងការបង្ក្រាបជនប្រើប្រាស់ ឧបកណ៍ ឆក់ត្រី នេសាទខុសច្បាប់ បទល្មើសនេសាទ ត្រូវបានឃាត់ខ្លួន ជនសង្ស័យបានចំនួន ១នាក់ខណៈពេលដែលបានធ្វើសកម្មភាពឆក់ត្រី នៅភូមិសាស្ត្រ បឹងប្រសាន នៅព្រឹក ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៤ ។
កិច្ចសហប្រតិបត្តិការណ៍ បង្ក្រាបការប្រើប្រាស់ ឧបកណ៍ខុសច្បាប់ ត្រូវបានបញ្ចាផ្ទាល់ពីរលោក ប៉ែនវណ្ណរិទ្ធនាយខ័ណ្ឌរដ្នបាលជលផលកំពង់ធំ ដោយដឹកនាំផ្ទាល់ពីរលោក ជលថាច នាយរងរដ្នបាលជលផលកំពង់ធំរួមសហការ ពីសំណាក់ លោកហេងចក់ព្រិនបាលឯកសឹករងស្រុកស្ទោង លោកសឿនសុភក្ដ្រនគរបាលប៉ុស្ដិ លោកគាតហួន សមាជិកសហគមន៍នេសាទបឹងប្រសាននាយសង្កាត់រដ្ឋបាលជលផល បានឃាត់ខ្លួន នៅចំនុច បឹងប្រសាន ស្ថិតក្នុងតំបន់គ្រប់គ្រងរបស់សហគមន៍នេសាទបឹងប្រសានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ រឹបអូសបាន ដុំឆក់១គ្រឿង អាគុយ៤០អំពែរ១គ្រឿង ដងឆក់១គូរ ទូ១គ្រឿង ត្រីរស់១៥គីឡូក្រាម ជនល្មើសមានឈ្មោះ មានបូរិន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ ទ្រា ឃុំ ម្សាក្រង់ ស្រុកស្ទោង ខេត្តកំពង់ធំ ប្រពន្ធឈ្មោះហូសុក អាយុ៤៣ឆ្នាំមុខរបរប ជាកសិករ ជនល្មើស ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ធំ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល កំពង់ធំ បានមានប្រសាសន៍ថា ខណ្ទរដ្ឋបាលជលផល បានដាក់បទបញ្ជាទៅតាមផ្នែក សង្កាត់ ក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស នេសាទ រួមទាំងការលុបបំបាត់ ការប្រើប្រាស់ ឧបករន៍នេសាទខុសច្បាប់ និងមានការការចូលរួម ពីសំណាក់ កំលាំងសមត្ថិច្ច នៃអធិការដ្ឋាននគរបាលស្រុកក្រុង ចំណុះឲ្យនៃស្នងការដ្ឋាន ខេត្តកំពង់ធំ ព្រមទាំងកំលាំងសឹករងតាមបណ្តាស្រុក ទើប លទ្ធផលនៃការបង្ក្រាបទទួលបានជោគជ័យ។
លោកបានបន្តថា ការចុះប្រតិបត្តិការណ៍ បង្ក្រាបសមត្ថកិច្ច ជំនាញ និងកំលាំងសហការ បានមានការប្រុងប្រយ័ត្នខ្ពស់ ការពារជនសង្ស័យមានបំណងមិនល្អ ឬការទាល់ ច្រករបស់ ជនសង្ស័យ អាចធ្វើឲ្យមានគ្រោះថ្នាក់បាន ដូច្នេះក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ជួយគ្នាលុប បំបាត់ចោល នូវការប្រើប្រាស់ឧបករណ៍ ឆក់ និងឧបករណ៍ ល្មើសច្បាប់ផ្សេងៗ ដែលជាហេតុនាំឲ្យមានទោសទន់ បាត់បង់ថវិការចូលក្រុមគ្រួសារ បង្ករភាពវឹកវរដល់គ្រួសារ ដូច្នេះសូមឲ្យចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាធនធានធម្មជាតិ ។
ដោយ ប៊ុន រដ្ឋា