កំពង់ធំ ៖ ទីតាំងអាជ្រៀកឈើខុសច្បាប់មូយ កន្លែងត្រូវបាន លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម សហការជាមួយ កំលាំងសឹករងខេត្ត ចុះបង្ក្រាបទីទាំងជ្រៀកឈើ ដោយប្រើប្រាស់ ម៉ាស៊ីនរ៉ៃ និងម៉ាស៊ីន ត្រង់តន័រ ដែលជា ឧបករណ៍ខុសត្រូវបានហាមឃាត់ ពី
ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ សកម្មភាពចុះបង្ក្រាប ទីតាំងអាជ្រៀកឈើខុសច្បាប់ ត្រូវបានបង្ក្រាបនៅចំនុច ភូមិក្រយៀដងក្តា ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៤។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា ទីតាំងអាជ្រៀកខាងលើ ត្រូវបានធ្វើកិច្ចសន្យាជាមួយនិងម្ចាស់ ម្តងមកហើយ ដើម្បីឲ្យបញ្ឈប់ការអាជ្រៀកនេះ តែជនសង្ស័យត្រូវបានបំពាន ទើបបានសុំគោលការ ពីឯកឧត្តម អភិបាល ខេត្តកំពង់ធំ និងមានការឯកភាព ពីលោក តិប ញាតា នាយខណ្ទរដ្ឋបាលព្រៃឈើ កំពង់ធំ និងសុំសហការ ជាមួយនឹងកំលាំងពីមេបញ្ជាការសឹករងខេត្តកំពង់ធំ ដើម្បីធ្វើការបង្ក្រាប។
លោកបានបន្តថា កិច្ចសហប្រតិបត្តិការ បង្ក្រាបត្រូវបានបញ្ជារផ្ទាល់របស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អោយលោក សុទ្ធ ម៉ារី សហការជាមួយ កំលាំងសឹករងកំពង់ធំ ចុះបង្ក្រាបទីតាំងអាជ្រៀកឈើ និងសរុបលទ្ធផលនៃការ បង្ក្រាបមាន ម៉ាស៊ីនរ៉ៃ ១ គ្រឿង ម៉ាស៊ីនត្រង់ន័រ ១គ្រឿង ឈើហ៊ុបចំនួន ១៥កំណាត់ ក្តា៥២សន្លឹក ឈើតាប់៦កំណាត់ និងទីតាំងអាជ្រៀកចំនួន២កន្លែងទៀត ត្រូវបានអោយ សមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ និងផ្តល់ឳកាសធ្វើការរុះរើដោយខ្លួនឯង ចំណែកទីតាំងបង្ក្រាបខាងលើ ម្ចាស់ត្រូវបានគេចខ្លួនបាត់ ។
សម្រាប់វត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ច យករថយន្តស្ទូច យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ក្រយៀដើម្បីរក្សាទុក ចំណែកម្ចាស់វត្ថុតាង សមត្ថកិច្ចកំពុងតែព្យាយាម នាំខ្លួនមកដោះស្រាយដោយសន្តិ វិធីនៃច្បាប់។ ដោយ ប៊ុន រដ្ឋា