ត្បូងឃ្មុំ៖ ស្របពេលរដូវវស្សាចូលមកដល់ ទឹកជំនន់ទឹកភ្លៀងក៍បានបង្ករផលប៉ះពាល់ដល់ ប្រជាពលរដ្ឋស្ទើរគ្រប់ខេត្តរាជធានីទូទាំងប្រទេស ដូចគ្នានេះដែរខេត្តត្បូងឃ្មុំកំពង់ទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេង្គនិងជំនន់ទឹកភ្លៀង ដែលធ្វើអោយមានផលប៉ះពាល់លំនៅដ្ឋាន ហេត្ថារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ សត្វពាហៈនៈ ព្រមទាំងអាយុជីវិតប្រជាពលរដ្ឋផងដែរ។ យោងរបាយការណ៍របស់លោក កេង 
ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បានគូស បញ្ជា់ថាគិតត្រឹមថ្ងៃទី២៩ខែសីហាឆ្នាំ២០១៤ មកដល់ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៤ ទឹកជំនន់ ទន្លេមេង្គ និង ជំនន់ទឹកភ្លៀងនៅខេត្តត្បូងឃ្មុំ បានធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន៤ស្មើនឹង ១៧ភូមិ ប្រជាពលរដ្ឋចំនួន១.៤៨០គ្រួសារ ស្មើនឹង៥.០៩១នាក់ ហើយបានជម្លៀសប្រជាពលរដ្ឋមក ស្នាក់នៅទីទួលសុវត្ថិភាពចំនួន ១៦ក ន្លែង បាក់ច្រាំងប្រវែង ១០មគុណ១.០០០ម រងរបួស កុមារ២នាក់ ពស់ចឹក១នាក់ និងស្លាប់ដោយសារលង់ទឹកចំនួន១នាក់ ងាប់ក្របី ១ក្បាល រុះរើ ផ្ទះ២១ខ្នងផ្ទះប៉ើងតាមទឹកចូលទន្លេ៧ខ្នង លិចសន្ទូងចំនួន១៩០.៤២ហ.ត សំណាប ២២.៣៥ ហ.ត ដំណាំរួមផ្សំ២២២.៨៥ហ.ត លិចផ្លូវលំ២៥ខ្សែ ប្រវែង៥៣.២៧៦ម ទំនប់៤កន្លែងស្មើ ៥.៨៥៨ម ប្រឡាយ៦ខ្សែ៧០០ម ស្ពាន១កន្លែងប្រែង៥ម និងលូ២០ន្លែង និងលិចទ្វាទឹក៣ កន្លែងលិចសាលារៀន១៦កន្លែង ស្មើ៤៨ខ្នង វត្ត២កន្លែង វិហាឥស្លាម២កន្លែង សូរ៉ាវ៤កន្លែង។ ![Snapshot[4]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/Snapshot4.jpg?resize=420%2C336&ssl=1)
ដោយឡែកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៤នេះប្រជាពលរដ្ឋ រងគ្រោះចំនួន២ឃុំ គឺឃុំបឹងព្រួល និងឃុំពាមជីលាំង សរុបចំនួន៦១៣គ្រួសារជំលៀសមកស្នាក់នៅលើទីទួលសុវត្ថិភាពនិងបានទទួលអំណោយក្នុង១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម។ ឯឧត្តម លី ឡេង តំណាងដ៍ខ្ពង់ខ្ពស់ ឯឧ ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថាសាខាកាបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាពិតជាយកចិត្តទុកដាក់លើកកម្ពស់សុខមាលភាព ជីវភាពប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនបណ្តោយ អោយប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារ មិនបានដឹង មិនបានជួបនោះទេ អោយតែទីណាមានទុក្ខលំបាកទីនោះ គឺ តែងតែមានកាកបាទក្រហមកម្ពុជា៕![Snapshot[5]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/Snapshot5.jpg?resize=420%2C336&ssl=1)



































![Snapshot[3]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/Snapshot3.jpg?resize=420%2C336&ssl=1)
